Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ ប្រាប់ឲ្យម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតធ្វើការក្រៅប្រព័ន្ធ ប្រញាប់ទៅចុះបញ្ជីនៅ ប.ស.ស ឲ្យបានមុនឆ្នាំ២០១៨ ដើម្បីទទួលបានការថែទាំងសុខភាព និងប្រាក់ឧបត្ថម្ភសម្រាប់និយោជិតជាស្ត្រី ពេលសម្រាលកូន

05-12-2017 11:44

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានចេញសេក្តីជូនដំណឹងស្តីពី ការចុះបញ្ជីកម្មករ និយោជិតក្រៅព្រ័ន្ធ ក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីទទួលបានការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌ សុខភិបាល និងប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិត ជាស្ត្រីនៅពេលសម្រាលកូន។

ក្នុងសេច្តីជូនដំណឹងនោះ លោករដ្ឋមន្ត្រីក្រសួងការងារ បានជំរុញឲ្យម្ចាស់សហគ្រាស គ្រឹះស្ថានដែលមិនទាន់ចុះបញ្ជីនៅ ប.ស.ស សូមរួសរាន់មកចុះបញ្ជីឲ្យបានមុខថ្ងៃអាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ គ.ស ២០១៧ នៅអគារ ប.ស.ស ក្នុងបរិវេណក្រសួងការងារ និងតាមសាខា ប.ស.ស គ្រប់ខេត្តខណ្ឌ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖