(ភ្នំពេញ)៖ តាមរបាយការណ៍ស្ដីពីជំងឺរបេង សកលលោកឆ្នាំ២០១៧ (Global Tuberculosis Report 2017) ដែលបានចេញផ្សាយ អង្គការសុខភាពពិភពលោក (WHO) ពីទីក្រុងហ្សឺណែវ កាលពីពេលថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីទៀតថា «កម្ពុជា បាននឹងកំពុងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឹរបេង»។
តាមរបាយការណ៍ របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែធ្នូនេះ បានឲ្យដឹងថា ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ អត្រាឈឺ និងអត្រាស្លាប់ ដោយជំងឺរបេងនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធ្រៀបនឹងបណ្ដាប្រទេសដទៃទៀត ដោយគិតពីឆ្នាំ២០០០ ដល់២០១៦ អត្រាអ្នកស្លាប់ បានធ្លាក់ចុះ ៥៥ភាគរយ ដែលអត្រានេះ បានចុះមកនៅកម្រិត ២០ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់តែប៉ុណ្ណោះ នៅឆ្នំា២០១៦។
ការធ្លាក់ចុះនេះជំងឺនេះ ដោយសារតែក្រសួងសុខាភិបាល បានយកចិត្ដទុកដាក់ខ្ពស់ ពិសេសមានសេវាពិនិត្យ និងព្យាបាលជំងឺរបេង ដោយរាជរដ្ឋាភិបាល ជាអ្នកចេញថ្លៃជួស នៅគ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្ដិ៍ សុខភាពសាធារណៈទាំងអស់ សរុបមានចំនួន ១,៣៧២កន្លែងនៅទូទាំងប្រទេស។
ព័ត៌មានលម្អិត មានដូចខាងក្រោមនេះ៖