(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាព្រឹិកនេះ នឹងអនុម័តអំពីសុពលភាពតំណាងរាស្រ្តថ្មី ដែលស្នើដោយគ.ជ.បក្នុងជុំទី២, កំណត់សមាជិកគ.ជ.ប ៣រូបជំនួសអ្នកដែលលាលែងពីតំណែង និងកំណត់កិច្ចប្រជុំពេញអង្គផងដែរ៕