(ភ្នំពេញ)៖ ក្នុងអំឡុងថ្ងៃទី០១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ កម្ពុជាមានកិត្តិយសដ៏ធំធេងមួយទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការ Asia Kukkiwon Taekwondo Hanmadang 2017 ដែលជាព្រឹត្តិការប្រចាំឆ្នាំដ៏ធំមួយសម្រាប់ ទ្វីបអាស៊ី លើប្រភេទកីឡា សហព័ន្ធតេក្វាន់ដូពិភពលោក WTF ( World Taekwondo Federation ) ដែលជាប្រភេទកីឡាតេក្វាន់ដូ របស់ប្រទេសកូរ៉េខាងត្បូង។ កាលពីឆ្នាំ២០១៦ព្រឹត្តិការណ៍នេះ ធ្វើនៅប្រទេសនេប៉ាល់ ឆ្នាំ២០១៧នេះ ធ្វើនៅកម្ពុជា និងឆ្នាំក្រោយ២០១៨ធ្វើនៅប្រទេសថៃ។
ទន្ទឹមជាមួយគ្នានេះ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ត្រូវបានក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិង ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ជ្រើសរើសកីឡាកររបស់អាវុធហត្ថរាជធានីភ្នំពេញ ចំនួន១១នាក់ ទៅចូលរួមជាមួយកីឡាករផ្សេងទៀត ធ្វើការប្រកួតតំណាងឲ្យកម្ពុជាផងដែរ ។ ជាលទ្ធផលនៃ ការតស៊ូប្រយុទ្ធដ៏ស្វិតស្វាញ ក្នុងរយៈពេល០៣ថ្ងៃ កីឡាករតេក្វាន់ដូនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញចំនួន១១នាក់ដែលបានទៅចួលរួមប្រកួត គឺបានទទួលមេដាយគ្រប់គ្នាទាំង១១នាក់ ក្នុងនោះមាន មេដាយមាសចំនួន០៥ មេដាយប្រាក់ចំនួន០៥ និងមេដាយសំរិទ្ធិចំនួន០១៕