(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ឯកសារចំនួន១១ ត្រូវបានចុះហត្ថលេខា នៅក្នុងឱកាសបំពេញទស្សនាកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា របស់នាយករដ្ឋមន្រ្តីបង់ក្លាដែស
២៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបង់ក្លាដែស ក្នុងឱកាសធ្វើសន្និសិទកាសែតរួមគ្នា នៅវិមានសន្តិភាព
៣៖ នាយករដ្ឋមន្ត្រីបង់ក្លាដេស សន្យាចំពោះនាយករដ្ឋមន្ត្រីកម្ពុជាថា នឹងជំរុញវិនិយោគិន មកវិនិយោគវិស័យកសិកម្ម នៅកម្ពុជា
៤៖ ប្រមុខដឹកនាំប្រទេសបង់ក្លាដេស បានប្រកាសផ្ដល់ទីជម្រកដល់ជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ៧០ម៉ឺននាក់ មកពីប្រទេសមីយ៉ាន់ម៉ា និងចរចាដើម្បីឲ្យពួកគេបានត្រឡប់ទៅផ្ទះវិញ
៥៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់
៦៖ អគ្គរដ្ឋទូតកូរ៉េខាងត្បូងចប់អាណត្តិ៖ រយៈពេល៣ឆ្នាំនៅកម្ពុជា លោកមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
* ព័ត៌មានអន្តរជាតិ (World News)
១៖ តើកូរ៉េខាងជើងមានលទ្ធភាពទប់ទល់ «យន្តហោះចម្បាំង F-22» របស់អាមេរិក ឬទេ? យន្តហោះបំបាំងកាយនេះ មកដល់ឧបទ្វីបកូរ៉េហើយ
២៖ កងនាវាអាហ្សង់ទីន «ប្រើប្រាស់វិធីចុងក្រោយមួយ ដើម្បីស្វែងរកនាវាមុជទឹកផ្ទុកនាវិក ៤៤នាក់» ដែលបាត់ដំណឹង ១៨ថ្ងៃមកនេះ
៣៖ ប្រទេសហ្សកដានី «ទទួលជំនួយទ្រទ្រង់សេដ្ឋកិច្ច ៤៧៥លានដុល្លារ» ពីសហរដ្ឋអាមេរិក!
៤៖ សហរដ្ឋអាមេរិក «បន្តការពង្រឹងវិស័យយោធា ជាមួយប្រទេសនៅតំបន់អារ៉ាប់»
៥៖ បញ្ហាធំមួយនឹងផ្ទុះឡើង បើសិនជាសហរដ្ឋអាមេរិក «ទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល»
៦៖ឬសគល់នៃវិបត្តិនយោបាយនៅប្រទេសតួកគី ចាប់ផ្តើមពីរឿងអាស្រូវ នៃអំពើពុករលួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត សម័យទំនើប
៧៖ ដុតកម្តៅ! អាមេរិក និងកូរ៉េខាងត្បូង «ចាប់ផ្តើមសមយុទ្ធដែនអាកាស ដ៏ធំសម្បើម» ក្រោយកូរ៉េខាងជើង ធ្វើតេស្តមីស៊ីលសម្រេចជោគជ័យថ្មី
៨៖ ប្រទេសចិន «សម្តែងការសោកស្តាយបំផុត» ព្រោះឧបទ្វីបកូរ៉េបានស្ងប់ស្ងាត់ជាងពីរខែ ហើយក៏ផ្ទុះភាពតានតឹងឡើងវិញ ៕