Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: នាយករដ្ឋមន្រ្តីកម្ពុជា-បង់ក្លាដេស ចាប់ផ្តើមទទួលទានអាហាររួមគ្នា ក្នុងពិធីលាងសាយភោជន៍ នៅវិមានសន្តិភាព

04-12-2017 18:44

(ភ្នំពេញ)៖ ពិធីលាងសាយភោជន៍ នៅវិមានសន្តិភាព សម្រាប់ទទួលភ្ញៀវពិសេសគឺ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស បានចាប់ផ្តើមហើយ នៅវេលាម៉ោង៦៖៣០នាទី ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលម្ចាស់កម្មវិធីនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើងពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

លោកស្រី នឹងចាកចេញពីកម្ពុជា នៅព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧៕