(ភ្នំពេញ)៖ សាលាអន្តរជាតិហ្រ្គីនអេបផល បានបង្កើតដំណើរទស្សនកិច្ចសិក្សា របស់សិស្សានុសិស្ស មត្តេយ្យសិក្សា ទៅកាន់ហ៊ែបភីស៊ីធី នៅផ្សារទំនើបស៊ីធីម៉ល ដែលដំណើរទស្សនកិច្ចសិក្សានេះ បានធ្វើឲ្យ សិស្សានុសិស្សមត្តេយ្យសិក្សាធំធាត់ និងរីកចំរើនជាមួយនឹងគំនិតផ្តួចផ្តើមនិងគំនិតច្នៃប្រឌិតថ្មីៗ។

ដំណើរទស្សនកិច្ចសិក្សាបង្កើតឡើងក្នុងគោលបំណងដូចខាងក្រោម៖

-បង្កើតបរិយាកាសសប្បាយរីករាយដល់សិស្សានុសិស្សមត្តេយ្យរបស់យើងតាមរបៀបមួយប្រកបដោយអំណរនិងមានលក្ខណ: បែបអប់រំអាជីព។

-សិស្សានុសិស្សមត្តេយ្យនឹងរីករាយជាមួយនិងការរត់លេងក្នុងសូនកុមារនៅក្នុងហ៊ែបភីស៊ីធីនៅផ្សារទំនើបស៊ីធីម៉ល។

-ដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សមត្តេយ្យសិក្សា មានអត្ថន័យជាងវិស្សមកាល វាបានផ្តល់ឲ្យសិស្សនូវបទពិសោធន៌ក្នុងរបត់ថ្មីនិងមានលក្ខណ:ប្លែកពីបរិស្ថានក្នុងថ្នាក់ក៏ដូចបរិស្ថានក្នុងសាលា ហើយពួកគេបានទទួលបទពិសោធន៍និងចំណេះដឹងថ្មីៗពីដំណើរទស្សនកិច្ចសិក្សានេះ។

ផលប្រយោជន៍ នៃដំណើរទស្សនកិច្ចសិក្សា កើតចេញមកពីសម្មភាពជាច្រើន៖

គឺការគូររូប ការកាត់រូប ការសរសេរ សុទ្ធតែតម្រូវឲ្យសិស្សានុសិស្ស ប្រើការច្នៃប្រឌិតដ៏ឆ្លាតវៃរបស់ពួកគេ។ ដោយពួកអនុវត្តដោយផ្ទាល់ដៃ ពួកគេរៀនបាននូវអ្វីតាមរបៀបថ្មី និងបានប្រលូកជាមួយមនុស្សម្នាផ្សេងៗប្លែកពីរបៀបដែលពួកគេរៀនក្នុងថ្នាក់។ ការលេងជាមួយប៉ោងៗ កូនបាល់មានពណ៌ចំរុះ ជួយដល់ជំនាញនាននាដូចជាគណិតវិទ្យា ការរីកចម្រើនខាងការស្រមើលស្រមៃ ច្នៃប្រឌិត ការឆ្លាតវៃខាងប្រាជ្ញាស្មារតី តាមវិធីសប្បាយៗ។

អ្វីថ្មីៗដែលពួកគេចាប់យកបូករួមជាមួយចំណេះដឹង ដែលពួកគេមានស្រាប់ជូយឲ្យពួកគេធំធាត់រីកចម្រើន និងបានបន្តការរៀនសូត្ររបស់ពួកគេ និងបរិបទផ្សេងៗនៅក្នុងបំនិនជីវិត ពិសេសពួកបានរៀនបន្ថែមពី ពណ៌ចំរុះនៃវត្ថុផ្សេងៗ ល្បែងសិក្សានិងសកម្មភាពនានា ដែលជួយឲ្យពួកគេ មានការជឿជាក់ មានវិន័យភាពក្នុងខ្លួន មានភាពអត់ធ្មត មានឥរិយាបទសមរម្យ ក្នុងចូលរួមជាមួយមិត្តរួមថ្នាក់ មិត្តរួមសាលា និងចេះដឹងពីសិល្ប:នៃការចែករំលែកដល់អ្នកដ៏ទៃ។ ទោះបីជាការរៀបចំដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សមត្តេយ្យសិក្សាប្រព្រឹត្តទៅ ដើម្បីពង្រឹងការដោះស្រាយបញ្ហាគន្លឺះ របស់សិស្សានុសិស្ស ក៏ដោយ ក៏យើងបានជ្រើសរើសទស្សនកិច្ចសិក្សានិងសកម្មភាពនានាស្របទៅតាមកម្រិតជំនាញ សមត្ថភាព និងកម្រិតអាយុរបស់សិស្សានុសិស្ស។

នៅពេលដែលពួកគេបានបំពេញកិច្ចការ ឬសកម្មភាពក្នុងពេលទស្សនកិច្ចសិក្សាបានជោគជ័យពួកគេមានអារម្មណ៍ថា បានបំពេញស្នាដៃដ៏ធំមហិមា និងមានមោទនភាពក្រៃលែង។ សរុបសេចក្តីមក បុគ្គលិក លោកគ្រូអ្នកគ្រូជាតិនិងអន្តរជាតិមានមោទនភាពចំពោះខ្លួនពួកគាត់ផ្ទាល់ជាខ្លាំង ដែលបានផ្តល់ជូនសិស្សានុសិស្សនូវ ស្តង់ដាខ្ពស់បំផុត នៃការបង្រៀន និងការរៀន ពីវប្បធម៌ ប្រពៃណី ពីជុំវិញពិភពលោក ។ នៅពេលដែលបុត្រធីតារបស់លោកអ្នកចាប់ផ្តើមចង់ចេះចង់ដឹងនិងស្រាវជ្រាវ សាកល្បងនូវរបកគំហើញថ្មីៗ យើងនឹងបន្តដុសខាត់ និងពង្រឹងសមត្ថភាពពួកគេឲ្យក្លាយជាអ្នកដឹកនាំដ៏ឆ្នើមក្នុងពេលអនាគត ៕