(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៦ និង៧៧ត្រង់ មុខបន្ទាយស្រែខ្លុងស្ថិតក្នុងភូមិចេក ឃុំអូរស្រុកភ្នំ ស្រួចខេត្តកំពង់ស្ពឺ។
មន្រ្តីនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក់សាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-7862 ដឹកអ្នកដំណើរអ្នកបើកបរមានឈ្មោះ ឆាយ ហុក អាយុ៥១ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។
អ្នករួមដំណើរមាន៖ ទី១-ឈ្មោះ ដាំ ផុង អាយុ៤៥ឆ្នាំ រស់នៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ទី២-ឈ្មោះ រ៉ុន វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ មិនស្គាល់ទីលំនៅចំណែក៤នាក់ ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ។
រថយន្តសាំយ៉ុងបើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយ រថយន្តធុនធំមួយគ្រឿង ម៉ាកនីសាន់ដឺសែលពណ៍បៃតង សណ្តោងរ៉ឺម៉ក់ពាក់ស្លាកលេខភ្នំពេញ 3D-5547 ដឹកស៊ីម៉ង់ត៍ពីលិចទៅកើតអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចបាត់)៕