(កោះកុង)៖ លោកអនុសេនីយ៏ទោ ធិន ពៃ ដែលជាមន្រ្តីនគរបាលម្នាក់ នៅខេត្តព្រៃវែង បានធ្វើដំណើរមកលេងបងប្អូន នៅខេត្តកោះកុង ក៏ជួបរឿងអកុសលធ្លាក់ទឹក លុងស្លាប់។
ហេតុការណ៏នេះបានកើតឡើងនៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ ស្ថិតនៅកន្លែងប្រមូលទិញផលនេសាទនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ណាក់ នី អធិការរងស្រុកមណ្ឌលសីមាបានឲ្យដឹងថា ករណីលុងទឹកស្លាប់នៅវេលាម៉ោង៥ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះមានឈ្មោះ ធិន ពៃ ភេទប្រុស ជាមន្រ្តីនគរបាលនៅខេត្តព្រៃវែង។
លោកបានបន្តថា ក្រោយពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ នឹងក្រុមលោកគ្រូពេទ្យបានចុះធ្វើកោសល្យវិច្ច័យ ទៅលើសាកសពបញ្ជាក់ឲ្យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារលុងទឹកស្លាប់ពិតប្រាកដមែន។
ក្រោយធ្វើការត្រួតពិនិត្យទៅសាកសពរួចរាល់ហើយ សមត្ថកិច្ចបានប្រគល់សាកសព ទៅឲ្យបងប្អូនសាច់ញ្ញាត្តិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕