(ភ្នំពេញ)៖ ធនាគារ វឌ្ឍនៈ បានប្រកាសសម្ពោធបើកឲ្យដំណើរការសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារលេខ១១៧ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
សាខាចោមចៅ គឺជាសាខាទី៩ របស់ធនាគារ វឌ្ឍនៈ ហើយសាខាត្រូវបានសម្ពោធ៤ ថ្ងៃបន្ទាប់ពីការសម្ពោធ សាខាឫស្សីកែវ។ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់កញ្ញា កាំង អៃចេង សាខាចោមចៅ នឹងផ្តល់សេវាកម្មធនាគារពេញលេញជូន អតិថិជននៅក្នុងតំបន់។ សាខាមានទីតាំង នៅជិតរោងចក្រ និងតំបន់អាជីវកម្មជាច្រើន នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងជាទីតាំងដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលធ្វើឲ្យមានការទាក់ទាញចំពោះអតិថិជនថ្មីៗជាច្រើន។
លោក ចាន់ កុក ចយ នាយកប្រតិបត្តិ/អគ្គនាយកនៃធនាគារ វឌ្ឍនៈ បានមានថ្លែងថា៖ «យើងខ្ញុំមានក្តីរំភើបរីករាយ ក្នុងការបើកសម្ពោធសាខានេះ ហើយយើងបាននាំយកមកនូវសេវាធនាគារ ដែល មានភាពងាយស្រួល ជូនដល់អតិថិជន នៅសហគមន៍នេះ។ យើងបានឃើញនូវឱកាស ក្នុងការពង្រីកអាជីវកម្ម តាមរយៈការផ្តល់ជូននូវសេវាកម្ម ដូចជា សេវាបើកប្រាក់ខែសម្រាប់រោងចក្រ សេវាកម្មធនាគារ តាមប្រព័ន្ធអ៊ីនធឺណិត សេវាបង់ពន្ធសម្រាប់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានពន្ធគយ សេវាបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក ប័ណ្ណឥណទាន កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម។ ល។ ដែលនឹងបំពេញនូវតម្រូវការសេវាធនាគារ សម្រាប់តំបន់ចោមចៅ ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស»។
ធនាគារ វឌ្ឍនៈ បានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក និងមានទីស្នាក់ការកណ្តាលនៅ អគារ វឌ្ឍនៈ កាពីតាល ជាន់ទី២ ស្ថិតក្នុងរាជធានីភ្នំពេញ។ ធនាគារនេះ បានផ្តល់នូវសេវាធនាគារទូទៅ និងសេវាធនាគារពាណិជ្ជកម្ម ដោយមានសាខានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ម្ចាស់ភាគហ៊ុនរបស់ធនាគារ មានចំណេះដឹង និងបទពិសោធន៍ទូលំទូលាយពាក់ព័ន្ធអាជីវកម្មក្នុងស្រុក និងក្នុងតំបន់ ក៏ដូចជាផ្នែកធនាគារផងដែរ។ ធនាគារ វឌ្ឍនៈ មានការលូតលាស់ជាលំដាប់ និងត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះថា ជាធនាគារដែលមានសេវាកម្មអតិថិជនល្អប្រសើរ៕
ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនង
Mr. Sio Chun Jia
Head of Public Affairs
Vattanac Bank
Level 2, Vattanac Capital
No. 66, Preah Monivong Blvd
Tel: +855 10 888019
Email: [email protected]