(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៧តទៅ ក្នុងនាមប្រធានគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជាខណ្ឌ និងរៀបចំធ្វើបទបង្ហាញ ស្ដីពីការផ្សព្វផ្សាយប្រវត្តិ សកម្មភាព ស្នាដៃ បទពិសោធន៍ សភាពការណ៍កម្ពុជា និងគោលការណ៍គ្រិះ នៃកម្មវិធីនយោបាយរបស់ «គណបក្សប្រជាជនកម្ពុជា» ក្រោមការដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចែលរម្លែកឲ្យកាន់តែជ្រួលជ្រាបទៅដល់ សមាជិកសមាជិកកា យុវជនគណបក្សនៅទូទាំង៧សង្កាត់ នៃខណ្ឌឫស្សីកែវ ក្នុងរាជធានីភ្នំពេញ។
លោក ជា ពិសី បានថ្លែងបែបនេះ នៅពេលដឹកនាំលោកស្រី អាន ផល្លា ប្រធានគណៈចលនាស្ត្រី គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ និងមន្ត្រីយុវជនគណបក្សពាក់ព័ន្ធ ដើម្បីពាំនាំយកនូវថវិកា និងក្រណាត់ប៉ាក់មកចូលរួមឧបត្ថម្ភ ជូនយុវជន ក្នុងកម្មវិធី ស្ដីពីការផ្សព្វផ្សាយប្រវត្តិ សកម្មភាព ស្នាដៃ បទពិសោធន៍ សភាពការណ៍កម្ពុជា និងគោលការណ៍គ្រិះ នៃគោលនយោបាយរបស់ «គណបក្សប្រជាជនកម្ពុជា» ដែលធ្វើបទឧទ្ទេសនាម ដោយអ្នកនាង ជ្រិន សូនីតា សមាជិកយុវជន សង្កាត់ប្ញស្សីកែវ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមន្ទីរគណបក្សខណ្ឌ ដោយមានការចូលរួមជាអធិបតីភាពពីលោកស្រី ទូច សារ៉ុម អនុប្រធានក្រុមការងារចុះជួយខណ្ឌប្ញស្សីកែវ និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ម៉ម ឡេងយ៉ានី នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ឋសភា។
ក្រោយបញ្ចប់កម្មវិធី ខាងលើនេះ លោក ម៉ម ឡេងយ៉ានី នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ឋសភា បានឧបត្ថម្ភជាថវិកាចំនួន១០០,០០០រៀល ជូនដល់អ្នកធ្វើបទបង្ហាញ អ្នកនាង ជ្រិន សូនីតា និងថវិកា៤០០,០០០រៀលទៀត ឧបត្ថម្ភជូនយុវជន រួមជាមួយក្រណាត់ប៉ាក់ផាម៊ួងតម្លៃ១២០,០០០រៀល ព្រមទាំងថវិកា ៣២០,០០០រៀល ឧបត្ថម្ភជូនយុវជន ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល និងឡូហ្គោបក្សចំនួន៣២ផងដែរ ដែលជាការឧបត្ថម្ភរបស់លោក ជា ពិសី និងលោកស្រី អាន ផល្លា៕