(ភ្នំពេញ)៖ លោក Anthony Ong ស្ថាបនិកខុនដូ AXIS Residences និងជាអ្នកជំនាញវិស័យអចលនទ្រព្យប្រចាំប្រទេសចិន​ផង​នោះ បានលើកឡើងថា បច្ចុប្បន្ននេះវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងឈានទៅរកការរីកចម្រើនជាលំដាប់ ដោយមិនងាយនឹង​ធ្លាក់​ចុះឡើយ ដោយមើលឃើញពីភាពរីកចម្រើននេះ បានសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត កម្ពុជានឹងមានអ្នកវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងៗ។

ការលើកឡើងបែបនេះ របស់លោក Anthony Ong ធ្វើឡើងនាឱកាសអបអរសាទរ ការបញ្ចប់គម្រោងដំណាក់កាលទី១ នៃខុដូ AXIS Residences នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក Anthony Ong បានថ្លែងថា «ខ្ញុំមើលឃើញពីអនាគត នៃវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែឆ្ពោះទៅមុខ ឥតឈប់ឈរ ដោយមិនងាយនឹងធ្លាក់ចុះនោះឡើយ មួយវិញទៀតបើប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជា ថៃ វៀតណាម។ ការអភិវឌ្ឍន៍វិស័​យ​ អចលនទ្រព្យត្រូវការពេលពី១០-១៥ ឆ្នាំ ចំណែកកម្ពុជាក៏កំពុង​អភិវឌ្ឍន៍ទៅដូចនឹងប្រទេសជិតខាងដែរ»។

លោកបានបន្ដទៀតថា ប្រទេសកម្ពុជា មានការវិវត្តន៍ស្ទើរគ្រប់វិស័យបានយ៉ាងលឿន មួយវិញទៀតកម្ពុជា ជាប្រទេសមានភាពស្រស់​ស្អាត ចំណែកឯវិស័យសេដ្ឋកិច្ចវិញ ក៏បានដើរយ៉ាងលឿនដែរ បច្ចុប្បន្ននេះមានអ្នកវិនិយោគិន ចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ ក្នុងនោះក៏មានជនជាតិចិនជាច្រើនផងដែរ។

ក្នុងថ្ងៃបញ្ចប់គម្រោងខុនដូ AXIS Residences ដំណាកកាលទី១ និងបន្ដទៅរៀបចំការសាងសង​ដំណាក់ទី២។ ថ្ងៃបញ្ចប់ដំណាក់កាលទី១នេះ ក៏មានមានប្រមូលសិនពិសេស សម្រាប់អតិថិជនផងដែរ ដោយអតិថិជនដែលមកជាវនៅក្នុងថ្ងៃនេះ នឹងទទួលបានការ​បញ្ចុះតម្លៃ​ចាប់ពី ២-៣% ព្រមទាំងទទួលបាននូវគ្រឿងសង្ហារឹមមួយឈុតដោយឥតគិតថ្លៃ បន្ថែមពីនេះក៏មានការចាប់ឆ្នោតផ្សងសំណាងទៀតផងដែរ។

លោកស្ថាបនិកបានបន្ដទៀតថា បន្ទប់ខុនដូនេះ មាន៥៦៦បន្ទប់ ចែកចេញជា៨ប្លុក សម្រាប់គម្រោងទី១មានចំនួន៥ប្លុក និងបានលក់ចេញប្រមាណជា៧០​%ហើយ ចំណែកគម្រោងទី២មាន៣ប្លុក រហូតមកដល់ពេលនេះ មានការកក់ទុកអស់ប្រមាណជា២ប្លុក
រួចទៅហើយដែរ។

លោកបានបញ្ជាក់ទៀថា ចំណុចទាកទាញរបស់ខុនដូ AXIS Residences នេះមានចំនួន៣ចំណុចទី១៖ នេះជាប្រភេទខុនដូ ដែល​ច្នៃម៉ូដតាមស្ដង់ដារប្រទេសសង្ហឹបុរី មានន័យថាគម្រោងរបស់សង្ហឹបុរី ជាគម្រោងខុនដូដែល មានសាងសងត្រឹមត្រូវច្បាស់លាសនិង ស្រស់ស្អាត។ ទី២៖ ខុនដូនេះមានកន្លែងចតឡានដោយឥតគិតថ្លៃ និងទី៣៖ ក្រុមហ៊ុនសាងសងនេះមានបទពិសោធន៍យូរឆ្នាំទៀត​ផងដែរ៕