Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ទឹកដីខេត្តសៀមរាបហើយ (Video Live)

02-12-2017 12:59

(ភ្នំពេញ)៖ នៅម៉ោង១៣៖០០នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ខេត្តសៀមរាម ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួម ក្នុងកិច្ចសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោក ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ព្រមទាំងជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានាធិបតីមហាអំណាចចិន ប្រកបដោយជោគជ័យរួមមក។

ការធ្វើមាតុភូមិនិវត្តន៍ពីប្រទេសចិន ឆ្ពោះមកកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន គឺដើម្បីអញ្ជើញចូលរួមជាអធិបតីភាពជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនប្រទេសជាតិ ដែលប្រារព្ធឡើង​ នៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ដោយមានរៀបចំពិធីរាបបាត្រ ប្រគេនព្រះសង្ឃចំនួន៥០០០អង្គផងដែរ៕