(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំជាខ្លាង និងឃុំក្តឿងរាយ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំរៀបចំមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវារណសិរ្ស២ធ្នូ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៧) ជាមួយក្រុមប្រឹក្សាស្រុកស្វាយអន្ទរ សហការី សមាជិកគណបក្សភូមិ-ឃុំ និងយុវជន នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ។
ក្នុងពិធីមិទ្ទីញដែលមានអ្នកចូលរួម១១៧នាក់ខាងលើ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំផងដែរ ដែលស្ដែងពីភាពសាមគ្គីគ្នារវាងក្រុមការងារ និងប្រជាពលរដ្ឋ តាមរយៈសកម្មភាពផ្ដល់ជូននំប៉័ង ទឹកដោះគោខាប់ និងទឹកបរិសុទ្ធ និងប្រេងកូឡា១ប្រអប់ រួមនិងថវិកា១ម៉ឺនរៀលក្នុងម្នាក់។
ដោយឡែក លោក ចាន់ វ៉ាន់ធឿន ក៏បានឧបត្ថម្ភប្រាក់ចិញ្ចឹមចលនាយុវជនប្រចាំខែចំនួន ៥៧០,០០០រៀលផងដែរ សរុបចំណាយរួម ២,៩១០,០០០រៀល៕