Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហាងនំបុ័ង BreadTalk សាខាទី៧ បឹងស្នោ បានបើកលក់ហើយ នៅថ្ងៃទី០២ធ្នូ នេះ

02-12-2017 11:59

(ភ្នំពេញ)៖ ឱកាសពិសេស សម្រាប់អតិថិជនដែលគាំទ្រហាងនំបុ័ង ប្រ៊េដថក ទាំងអស់បានមកដល់ទៀតហើយនៅសាខាទី៧។

ដើម្បីអបអរក្នុងការបើកលក់ដោយជោគជ័យរបស់ ប្រ៊េដថក សាខា បឹងស្នោនេះ រាល់អតិជនដែលបានទិញផលិតផលដ៏ឈ្ងុយឆ្ងាញ់គ្រប់រសជាតិរបស់ហាងនុំមួយនេះ ចាប់ពី៥ដុល្លារ ឡើងទៅនឹងទទួលបានកែវដ៏ស្រស់ស្អាតមួយភ្លាមៗ ការផ្តល់ជូននេះមានកំណត់ត្រឹមតែ២០០កែវប៉ុណ្ណោះ។

រឹតតែអស្ចារ្យថែមទៀតនោះ គឺរាល់ការចំណាយចាប់ពី ៦ដុល្លារ ឡើងទៅក្នុងសាខាបឹងស្នោនេះ លោកអ្នកនឹងមានឱកាសផ្សងសំណាងឈ្នះរង្វាន់ Iphone X ទំហំ 64G មួយគ្រឿងផងដែរ សូមប្រញាប់រស់រាន់ឡើង រង្វាន់ទូរស័ព្ទដៃដ៏ស្រស់ស្អាតនេះកំពុងរង់ចាំអ្នក។

គួរបញ្ជាក់ផងដែរថា ហាងប្រ៊េដថកសាខាបឹងស្នោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៧ ដោយមានកម្មវីធីផ្តល់ជូនពិសេសគឺ ទិញនំ៣ ថែមជូន៣ (ប្រភេទនំបុ័ងដុត) ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ៩ ដល់១១ ខែធ្នូ ឆ្នាំ២០១៧ ប៉ុណ្ណោះ ដូចនេះសូមអតិថិជនទាំងអស់ប្រញាប់ឡើងដោយការផ្តល់ជូនមានត្រឹមតែបីថ្ងៃគត់!!!!!

សម្រាប់សាខាទី៧ថ្មីនេះ ក៏នឹងមានរសជាតិនំថ្មី ឆ្ងាញ់ពិសារ រសជាតិសូកូឡាបន្ថែមលើនេះទៀតផង។ ហាងនំបុ័ងដែលមានប្រភពពីប្រទេសសិង្ហបុរីមួយនេះ កំពុងត្រូវបានអតិថិជនជាច្រើនចាប់អារម្មណ៏ និងនិយមចូលចិត្តយ៉ាងខ្លាំង ពិសេសទៅលើរសជាតិ និងភាពទន់នៃសាច់នំ ដែលជាមូលហេតុជំរុញអោយ BreadTalk ខិតខំពង្រីកសាខាថ្មីៗបន្ថែមជាបន្តបន្ទាប់ ដើម្បីបំពេញកំណើនតម្រូវការរបស់អតិថិជន។

រហូតមកទល់នឹងពេលនេះប្រ៊េដថក មានសាខាចំនួន៧ ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១, សាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា, សាខាទី៥ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី, សាខាទី៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមទល់មុខឈៀងនឹងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង សាខាទី៧នៅច្រកចូលទី៤ បុរីប៉េងហួត បឹងស្នោ ហើយ BreadTalk នឹងពង្រីកសក្កានុពល ដល់ខេត្ដសៀមរាប និង បាត់ដំបងទៀតក្នុងពេលអនាគតខាងមុខនេះ៕