(ភ្នំពេញ)៖ ប្រវត្តិសាស្រ្តយ៉ាងចំណាស់របស់កម្ពុជា នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៏ (The South East Asia) និងបណ្តាភូមិសាស្រ្តប្រជាជាតិមួយចំនួនធំ នៅក្នុងផែនដីនេះ បានបង្ហាញពិភពលោកបានយ៉ាងប្រត្យក្សថា ព្រះរាជាណចក្រកម្ពុជា គឺពិតជាទឹកដីអច្ឆរិយៈ (The Kingdom of Wonder) មួយ ដែលអាទិទេពបង្កើតភពផែនដី និងចក្រវាឡនេះបានប្រតិស្ឋាន (to build) មកសម្រាប់ជាតឹកតាងក្នុងផែនដីនេះថា អម្បូរខ្មែរ (Khmer race) គឺជាអម្បូរក្សត្រយ៏ (the king race) នៅក្នុងដែនដីសុវណ្ណភូមិនេះ។
ដោយមិនអាចបំភ្លេចបានអំពីតំណវង្សនៃអម្បូរខ្មែរ យើងត្រូវក្រឡេកមើលអំពីភាពដើមរបស់ខ្មែរថា តើជាជាតិសាសន៏អ្វី និងមានប្រភពមកពីណា (What they are nationality and where they are birthplace...) ។ នៅក្នុងកំណើតនៃនាគ (Naga) បុរេប្រវត្តិសាស្រ្ត (antedate) របស់ខ្មែរ មានប្រភពច្បាស់លាស់ តាំងពីកំណកំណើតនៃផែនដីនេះមកម៉្លេះ។ អត្ថិភាពរបស់ចក្រភពខ្មែរ នាបុរេកាលបានបង្ហាញយ៉ាងច្បាស់នៅក្នុងទម្រង់នៃខឿអារ្យធម៌ដែលមានគោលចម្បងដូចជា វប្បធម៌ អរិយធម៌ ជំនឿសាសនា ភាសា អក្សរ លេខនព្វន្ត និងជាពិសេសគឺជំនឿយ៉ាងមុតមាំទៅលើរូបនិងសម្លេង (ចំណុចនេះចង់បញ្ជាក់យ៉ាងជាក់ច្បាស់អំពីរូប និងសម្លេងរួមទាំងអរូបនិងសម្លេង) នៃជំនឿលើការបន់ស្រន់ (រូប គឺការរៀបចំនូវគ្រឿងសក្ការៈបូជាផ្សេងៗ រីឯសម្លេង គឺការសូត្រប្រកូកប្រកាសចំពោះទេវៈអរូបទាំងឡាយ) នានា។ នៅក្នុងន័យនេះហើយ ដែលអត្ថបទមួយនេះយើងចង់បង្ហាញជូនដល់បណ្តាជនខ្មែរទូទាំងសកលលោក (ទាំងក្នុងស្រុក និងក្រៅស្រុក) ថា ខ្មែរមានខឿនអារ្យធម៌មួយយ៉ាងច្បាស់លាស់ត្រឹមត្រូវ ហើយមរតកនេះបានក្លាយទៅជាវប្បធម៌មួយបន្តមកសន្តិវង្សខ្មែររាប់សិបសតវត្សរ៏ (ចំណាស់ជាងប្រាំពាន់ឆ្នាំ)កន្លងមកហើយ។
ស្ថិតនៅក្នុងការអធិប្បាយទាំងអស់ខាងលើនេះហើយ ដែលសច្ចភាពអារ្យធម៌ និងប្រវត្តិសាស្រ្តរបស់ខ្មែរនឹងត្រូវឆ្លុះបញ្ចាំងឡើងតាមរយៈមហាផ្ទាំងទស្សនីយភាព រស់នៅចំពីមុខប្រាង្គប្រាសាទអង្គរវត្ត នាយសោធបុរៈនគរ គឺទឹកដីអង្គរវត្ត ខេត្តសៀមរាបបច្ចុប្បន្ននេះ នៅថ្ងៃសៅរ៏ទី១៤កើត (ថ្ងៃកោរ) ខែមិគសិរ ពុទ្ធសករាជ២៥៦១ ឆ្នាំរកា ត្រូវនិងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ និងថ្ងៃអាទិត្យពេញបូណ៌មី ថ្ងៃទី១៥ កើត ខែមិគសិរ ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នាកាលខាងមុខដ៏ខ្លីនេះ។
គឺកាលវេលានេះហើយ ដែលនិយាមប្រវត្តិសាស្រ្ត បានចារិកយ៉ាងច្បាស់ថា «ពូជពង្សនាគាខេមរារដ្ឋ រស់កត់សាវតារដូនតាទុក បួងសួងបន់ស្រន់សុំក្តីសុខ តំណតមុខស្រុកសាន្តត្រាណ។...» យើងងាកមកមើលបរិបថនៃមហាពិធីបួងសួងបន់ស្រន់សុំសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ មាតុភូមិកម្ពុជាដ៏មហាបវររុងរឿងនៃយើង នាថ្ងៃទី០២ និង០៣ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតក្រោមព្រះរាជាធិបតីភាពដ៏មហាថ្លាថ្លៃវិសេសឧត្តមសមសក្តិ នៃសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមហាបុរសរដ្ឋ ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាមាតានៃសេចក្តីសប្បុរស និងមនុស្សធម៌ ជាប្រធានកាកបាទក្រហមកម្ពុជា អមដោយទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ជាមន្រ្តីរាជរដ្ឋាភិបាលគ្រប់មុខងារឋានៈតួនាទី និងប្រជារាស្រ្តខ្មែររាប់ម៉ឺនសែននាក់ ចូលរួមមូលមីរកុះករអឺងកង នៅនាទឹទឹកដីមហានគរដ៏បវរ ហើយដែលវិសេសអំណរនេះទៀតគឺពិធីរាប់បាត្រប្រគេន ចង្ហាន់ដល់ព្រះសង្ឃចំនួន ៥០០០អង្គនៅមុខមហាប្រាសាទអង្គវត្តជាអច្ឆរិយវត្ថុទីមួយលើលោករបស់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែធ្នួ ឆ្នាំ២០១៧ នេះតែម្តង ។
ជយោព្រះរាជាណាចក្រកម្ពុជា ! ជយោសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទីណាមានសម្តេចេជោសែន ទីនោះមានសុខ សន្តិភាព និងការអភិវឌ្ឍ ! ជយោមហាពិធីបុណ្យបួងសួងតាមបវេណីនៃព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នាថ្ងៃសោរ៌ទី១៤កើត និងថ្ងៃអាទិត្យទី១៥កើតពេញបូណ៌មី ខែ
មិគសិរ ពុទ្ធសករាជ២៥៦១នេះ សូមព្រះបារមី ទសបារមី នៃព្រះព្រហ្ម ព្រះទសបារមីនៃសក្កទេវរាទស្តេចទេវតា និងទសបារមីទេវតាទាំងមួយម៉ឺនលោកធាតុ ដែលថែរក្សាអភិបាលនៅនាចក្រវាឡ និងមហានគរកម្ពុជាធិបតី សួមព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ នៃមហានគរខ្មែរគ្រប់ព្រះអង្គ គ្រប់កាលសម័យ សូមទសបារមី នៃវត្ថុសាកសិទ្ធិក្នុងលោក ជាពិសេស សូមទសបារមីនៃទេវតាដែលថែរក្សានូវព្រះមហាស្វេតឆ័ត្រ នៃព្រះបរមរាជវាំង ចតុមុខជាះជ័យ សូមព្រះបារមី ទសបារមី និងបារមីទាំងអស់ ដែលយើងខ្ញុំបានបង្គុំប្រណម្យអញ្ជលីបួងសួងថ្វាត់ថ្វាយ សូមស្តេចយាងមកគង់សណ្ឋិត នៅនាមហានគរកម្ពុជាធិបតី សូមស្តេចយាងផ្តល់នូវពរជ័យ សិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រជារាស្រ្ត ខ្មែរគ្រប់ៗរូប ជាពិសេសសូមព្រះបារមី ទសបារមី និងបារមីសព្វឋាននាកណ្តាប់ចក្រវាឡ សូមស្តេចយាងចុះមកសណ្ឋិតថែរក្សាអភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុន រ៉ានី ហ៊ុន សែន និងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លាងឃ្លាតឡើយ។
សូមនគរកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយបញ្ញាញាណវាងវែ គតិបណ្ឌិតមហាខ្ពង់ខ្ពស់ថ្លាថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន អគ្គមហាបុរសរដ្ឋ ជានាយករដ្ឋមន្រ្តី រស់នៅក្នុងសុខ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បរណភាពទឹកដី និងការអភិវឌ្ឍចាប់ពីម៉ោងនេះ ថ្ងៃនេះជានិច្ចនិរន្តរ៏តទៅ។ ៚
រាជធានីភ្នំពេញ រាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧
បណ្ឌិត ឡាច សំរោង
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា