(ប៉េកាំង-ចិន)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោក ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន។
ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនមន្ត្រីបក្សនយោបាយនានា អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបញ្ចប់សង្គ្រាម និងអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅកាន់ភាពរីកចម្រើន រុងរឿង៕
ទស្សនាវិដេអូការថ្លែងសុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលប្រមាណ៧នាទី៖