(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពដឹកនាំដោយលោកចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងបាញ់ហ្គេមតាមមូលដ្ឋាននៅសង្កាត់ស្រះចក ដោយដកហូតបាន១៦ទូហ្គេមបាញ់ត្រី និងបៀរ។
លោក ចាប ឌីណា បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោយពីមានការផ្ពល់ព័ត៌មានពីប្រជាពលរដ្ឋល្អ និងមានការបញ្ជាផ្ទាល់ពីសំណាក់លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
ក្រោយទទួលបញ្ជាពីអភិបាលខណ្ឌ លោក ចាប ឌីណា បានដឹកនាំកំលាំងប្រជាការពារខណ្ឌដូនពេញ សហការជាមួយចៅសង្កាត់ស្រះចក លោកនាយរងនគរបាលប៉ុស្តិ៍ស្រះចក លោកប្រធានភូមិ ចុះទៅបង្ក្រាបល្បែងហ្គេមបាញ់ត្រី និងទូហ្គេមបៀរបានចំនួន៣ ទីតាំងនៅក្នុងសង្កាត់ស្រះចក។
ជាលទ្ធផលកំលាំងដកហូតបាននូវ៖
១.ទូហ្គេមបាញ់ត្រីចំនួន ៥ទូ(ក្នុងនោះទូហ្គេមបាញ់ត្រីទទេ០១) និង
២.ទូហ្គេមបៀរចំនួន១១ទូ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។
លោក ចាប ឌីណា បានថ្លែងថា ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ យើងខ្ញុំសូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋល្អទាំងអស់ ដែលបានផ្លល់ព័ត៌មានឈានដល់ការបង្ក្រាប៕