(ស្ទឹងត្រែង)៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿង ជនជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនជាង២គីឡូក្រាម។

ប្រតិបត្ដិការនេះត្រូវបានធ្វើនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុច​កោះឫស្សី ឃុំសន្តិភាព​ ស្រុកសៀមប៉ាង​ ដោយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ ម៉ៅ តារា បានឲ្យដឹងថា មេក្លោងជនជាតិឡាវ រួមជាមួយថ្នាំញៀន២កញ្ចប់ធំ ស្មើនឹងជាង២គីឡូក្រាមនោះ ឈ្មោះ​ សូរិយាវង់ប៉ក់​ អាយុ​២៨​ឆ្នាំ​។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុង រក្សាទុកនៅស្នងការដ្ឋាន ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់​៕