(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ អ្នកនាំពាក្យគណបក្សកាន់អំណាច ព្រមានអតីតសមាជិក គ.ជ.ប ដែលលាលែង កុំឱ្យមានមោទនភាពពេករហូតគិតថា អត់ពីខ្លួនការបោះឆ្នោតនឹងមិនល្អនោះ
២៖ សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ក្រោយចប់កិច្ចប្រជុំសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្ដ និងបក្សនយោបាយលើពិភពលោក
៣៖ វិទ្យុ Fresh News ផ្សាយព័ត៌មានថ្មីៗចុងក្រោយ២៤ម៉ោង លើ២៤ម៉ោង កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកនិយមតាមដានព័ត៌មានទាំងនៅកម្ពុជា និងក្រៅប្រទេស
៤៖ ឆ្នាំ២០១៧នេះ កម្ពុជាមានជនពិការ ២៧៣៧នាក់ កំពុងបម្រើការងារ នៅតាមក្រសួង ស្ថាប័នរដ្ឋទូទាំងប្រទេស
៥៖ ១១ខែ ឆ្នាំ២០១៧នេះ ភ្ញៀវអន្តរជាតិជាង២លាននាក់ ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង៩៥លានដុល្លារ!
៦៖ កម្ពុជាឈ្នះមេដាយមាសចំនួន៣ ក្នុងការប្រកួតពានរង្វាន់ ICT អាស៊ាន ២០១៧
៧៖លិខិតអ្នកវិភាគ៖ សូមទូត វិល្លៀម ហេដ កុំព្យាយាមដើរតួជាអ្នកកម្ទេចស្ពានមិត្តភាពកម្ពុជា-អាមេរិក
* ព័ត៌មានអន្តរជាតិ (World News)
១៖ ឯកអគ្គរដ្ឋទូតអាមេរិកនៅ UN៖ «ចិនត្រូវឈប់បញ្ជូនប្រេងទៅកូរ៉េខាងជើង បើមិនដូច្នោះទេយើងនឹងចាត់ការរឿងនេះដោយខ្លួនឯង»
២៖ ស្វែងយល់ដំណើរ «បោសសម្អាតអំពើពុករលួយ នៅអារ៉ាប៊ីសាអូឌីត» ដែលសូម្បីក្រុមគ្រួសាររាជវង្ស ក៏គេចមិនផុត..
៣៖ ទីបំផុតព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ «នឹងដាក់រាជ្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩» តាមកាលកំណត់ផ្លូវការ!
៤៖ សេតវិមានអាមេរិក «ទាត់ចោលព័ត៌មានបែកធ្លាយថា រដ្ឋមន្ត្រីការបរទេសនឹងត្រូវទម្លាក់ពីតំណែង»
៥៖ គួរឲ្យសោកស្តាយបំផុត... កងនាវាអាហ្សង់ទីន «សម្រេចចិត្តបញ្ឈប់ការស្វែងរក នាវាមុជទឹក និងនាវិកទាំង ៤៤នាក់នោះហើយ...»
៦៖ កុំទាន់អាលអួត! កូរ៉េខាងត្បូងអះអាងថា «នៅមានបច្ចេកវិទ្យាធំមួយទៀត» ដែលកូរ៉េខាងជើង ត្រូវបង្ហាញឲ្យឃើញសិន...
៧៖ ទីបំផុតរដ្ឋាភិបាលចិន «រងការស្តីបន្ទោសពី ដូណាល់ ត្រាំ សាជាថ្មី» ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលរឹតតែខ្លាំងជាងមុន...
៨៖ ព័ត៌មានរសើប! ឆ្នាំ២០១៧នេះ «វៀតណាមចំណាយ ១.៤ពាន់លានដុល្លារ ទិញបន្លែ-ផ្លែឈើពីថៃ និងចិន» ក៏ព្រោះតែបញ្ហាធំមួយ...៕