(ភ្នំពេញ)៖ ការថែមជូនពិសេសសម្រាប់ការទិញទូរស័ព្ទសាមសុង Galaxy J ស៊េរី 2017 ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីដែលនឹងចូលមកដល់នាពេល ឆាប់ៗនេះ រាល់ការជាវទូរស័ព្ទសាមសុង Galaxy J ស៊េរី 2017 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ អតិថិជននឹងទទួលបាននូវការថែមជូន ពិសេសដ៏សន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានពីមុនមក។

* អតិថិជនដែលទិញទូរស័ព្ទសាមសុង Galaxy J7+ ស៊េរី 2017 នឹងទទួលបាននូវមេម៉ូរី ដែលមានទំហំ 64 GB មួយដោយឥតគិតថ្លៃ។
* សម្រាប់ការទិញទូរស័ព្ទសាមសុង Galaxy J Pro ស៊េរី 2017 អតិថិជននឹងទទួលបាននូវឧបករណ៍បំពងសំឡេងឥតខ្សែម៉ាក BS6 ដ៏ទំនើបមួយគ្រឿង។

លើសពីនេះផងដែរ សម្រាប់ការទិញទូរស័ព្ទសាមសុង Galaxy អរ ស៊េរី 2017 អតិថិជននឹងទទួលបានក្រម៉ាខ្មែរ ដ៏ស្រស់ស្អាតមួយភ្លាមៗ។ ការថែមជូននេះ គឺមាននៅតាមហាងសាមសុង ដែលបានកំណត់ទូទាំងប្រទេសកម្ពុជា៕