(ព្រះវិហារ)៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាសមាគមខេត្ត ស្រុក ដោយមានការចូលរួមពីសំណាក់ ប្រជាពលរដ្ឋប្រមាណ១០០នាក់ បានចុះសាងសង់ផ្ទះមួយខ្នង ជូនគ្រួសារនិវត្តន៍ជនមួយគ្រួសារ នៅភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រីយ៍ ច័ន្ទ សុភ័ក្ត្រា បានថ្លែងការនូវផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងលោក អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលជានិច្ចជាកាលតែងគិតគូរ យកចិត្តចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនគ្រួសារអតីតយុទ្ធជនកម្ពុជា។
លោកឧត្តមសេនីយ៍ត្រីយ៍ ច័ន្ទ សុភ័ក្ត្រា បានបន្តថា លោក ស្វាយ ខៀន អាយុ៤៥ឆ្នាំ ដែលជានិវត្តន៍ជួបប្រទះការលំបាកបញ្ហាជីវភាពគ្រួសារ និងមានលំនៅឋានស្នាក់មិនសមរម្យ។ ដូច្នេះហើយទើបលោកដឹកនាំកម្លាំងជួយសាងសងផ្ទះជូនគ្រួសារគាត់មួយខ្នងមានទំហ៊ំ៦ម៉ែត្រ គុណ៨ម៉ែត្រ សាងសង់អំពីឈើប្រក់សង្ក័សី។
លោក ស្វាយ ខៀន និងក្រុមគ្រួសារ ដែលទទួលបានផ្ទះថ្មីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងគិតគូរយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនគ្រួសារអតីត យុទ្ធជន ដែលទង្វើរនេះបានផ្តល់នូវភាពកក់ក្តៅ និងក្តីសង្ឃឹមជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនបោះបង់ចោល បងប្អូនគ្រួសារអតីតយុទ្ធជនជាហេតុធ្វើឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន រៀងរាល់អាណត្តិ ក្រោយៗទៀត៕