(ភ្នំពេញ)៖ ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ «បញ្ឈប់ការបោះចោលក្រដាសអនាម័យនៅក្រោមតុ តាមភោជនីយដ្ឋាន និងអាហារដ្ឋាន» ដោយជំនួសមកវិញដោយក្រណាត់ ឬកន្សែងត្រជាក់ជាដើម ដើម្បីកម្ពុជាស្អាត និងបៃតង។
ក្នុងន័យនេះ គឺដើម្បីដាស់ស្មារតីដល់ប្រតិបត្តិករទេសចរណ៍ ពិសេសម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន និងសាធារណជនទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះឱ្យបានផុសផុល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមទស្សនាឃ្លីបវិដេអូអប់រំខ្លីមួយ ដែលផលិតដោយក្រសួងទេសចរណ៍៖