Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook លោកឧត្តមសេនីយ៍ផ្កាយ៣ ស៊ុន ហួរ ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង, លោកចេញមុខបដិសេធចោលទាំងស្រុង នូវខ្លឹមសារដែលបង្ហោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោក និង ថ្នាក់ដឹកនាំ

01-12-2017 16:50

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ផ្កាយ៣ ស៊ុន ហួរ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា មានជនទុច្ចរិតដែលបានហែក (Hack) ចូលហ្វេសប៊ុករបស់លោក ដែលបាននិយាយប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋមួយចំនួន ដូច្នេះលោកសូមប្រកាសបដិសេធចោលទាំងស្រុង។

លោកឧត្តមសេនីយ៍ ស៊ុន ហួរ បានបញ្ជាក់ថា លោកសូមបដិសេធចោលទាំងស្រុង ចំពោះខ្លឹមសារទាំងឡាយនៅលើ Account Facebook «Hour Sun» បន្ទាប់ពីមានជនអនាមិកបានចូលហែក និងយកទៅគ្រប់គ្រងទៅហើយនោះ។

លោក សង្កត់ធ្ងន់ថា «ខ្ញុំសូមបដិសេធចោលទាំងស្រុង នូវអ្វីជាការ Hack ចូលហ្វេសបុករបស់ខ្ញុំ ហើយបានប្រើពាក្យមិនត្រឹមត្រូវ និងបង្ហោះផ្តេសផ្តាសនាំឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំឬស្ថាប័នរដ្ឋនានា»។លោក ក៏នឹងចាត់វិធានផ្លូវច្បាប់ទៅលើជននោះផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ មានជនអនាមិក បានចូលហែក Facebook ទៅលើថ្នាក់ដឹកនាំ, អ្នកនយោបាយ ព្រមទាំងបានហែកចូល Page Facebook របស់ Fresh News ផងដែរ ប៉ុន្តែត្រូវបានយកមកគ្រប់គ្រងបានវិញផងដែរ៕