Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ទាវ ធីតា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខសមាជិកមេគ្រួសារបក្ស CPP នៅតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទឹ២

01-12-2017 16:33

(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា អនុប្រធានទី១ក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សមាជិកមេគ្រួសារគណបក្សប្រជាជនកម្ពុជា តាមខ្នងផ្ទះ ស្ថិតនៅ សាខាបក្សភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទឹ២ រាជធានីភ្នំពេញ។

ក្នុងពេលចុះសួរសុខទុក្ខនោះ លោក ស្រីទាវ ធីតា បានជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួន ដែលសមាជិកមេ គ្រួសារគណបក្សប្រជាជនកម្ពុជា បានធ្វើកន្លងមក។ បន្ថែមពីលើនោះ លោកស្រី ក៏បានផ្តាំផ្ញើឲ្យ សមាជិកមេគ្រួសារ គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែបំពេញការងារឲ្យបានល្អ​ ជាពិសេស គឺត្រូវមើលថែប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ឲ្យមានសុខសុវត្ថិភាព និងចេះជួយគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា លោកស្រី ទាវ ធីតា ត្រូវបានតែងតាំង ជាប្រធាន និងអនុប្រធានគណៈពង្រឹងគណបក្សប្រជាជន ចុះជួយ សង្កាត់ស្ទឹងមានជ័យទី២ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ ដែលមាន សមាជិក សមាជិការបក្សជាច្រើនរូបទៀត។

បើយោងតាមសេចក្តីសម្រេចនៃការតែងតាំងបានបញ្ជាក់ឲ្យដឹងថា គណៈពង្រឹងខាងលើ មានភារកិច្ចជួយដល់គណបក្ស ខណ្ឌ ក្នុងការពង្រឹងការងារគណបក្ស នៅថ្នាក់ខណ្ឌ, សង្កាត់, ភូមិ, ក្រុម, បក្ស និងគ្រួសារបក្សទាំងការងារនយោបាយ សតិ អារម្មណ៍ និងចាត់តាំងជាដើម៕