(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន នៅថ្ងៃ១៤-១៥កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនប្រទេសជាតិ ដែលប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ពិធីបួងសួងចម្រើនសេចក្ដីសុខនេះ ត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃគឺ ថ្ងៃទី០២-០៣ ត្រូវនឹងថ្ងៃសៅរ៍ និងថ្ងៃអាទិត្រ ខែធ្នូ ឆ្នាំ២០១៧ ដោយមានពិធីរាបបាត្រប្រគេនព្រះសង្ឃចំនួន៥០០០អង្គផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់តាមរយៈ Facebook Page របស់លោកថា បន្ទាប់ពីបញ្ចប់នូវកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្ដចិន និងបក្សនយោបាយនៅលើពិភពលោក នៅរដ្ឋធានីប៉េកាំង ប្រទេសចិននោះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ សម្ដេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន ឆ្ពោះមកកាន់ខេត្តសៀមរាបតែម្ដង ដើម្បីអញ្ជើញចូលរួមក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ គណៈកម្មការរៀបចំពិធីបួងសួងសម្រើនសេចក្តីសុខ នៅមុខប្រាសាទអង្គរក៏ បានចុះពិនិត្យ និងរៀបចំទីតាំងឲ្យមានរបៀបរាប់រយល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំពិធីឲ្យបានរលូន និងជោគជ័យផងដែរ។
គណៈកម្មាការរៀបចំពិធីបួងសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅ ចូលរួមកម្មវិធីបួងសួងសម្រើនសេចក្តីខុសនេះ ឲ្យបានច្រើនកុះករ ដែលកម្មវិធីត្រូវចាប់ផ្ដើមនៅម៉ោង៧៖៣០នាទីព្រឹក ខណៈរាប់បាត្រប្រគេនព្រះសង្ឃ នឹងត្រូវរៀបចំឡើងនៅម៉ោង៨៖៣០នាទីព្រឹក៕