(ភ្នំពេញ)៖ ជាការពិតណាស់ ជីវិតមនុស្សគ្រប់រូបនៅលើលោកយើងនេះ គឺសុទ្ធសឹងតែធ្លាប់ឆ្លងកាត់នូវទុក្ខលំបាក និងភាពតស៊ូជាច្រើន ទំរាំតែមានភាពជោគជ័យ។ ចំណែកឯជីវិតអ្នកសិល្បៈវិញនោះ ក៏មិនខុសគ្នាប៉ុន្មាននោះទេ ទំរាំតែមានភាពល្បីល្បាញ មានមហាជនស្គាលច្រើន មានទីផ្សារ គឺសុទ្ធសឹងតែធ្លាប់បានឆ្លងកាត់ នូវភាពតស៊ូជាច្រើនមកហើយ ខណៈតារាកំប្លែងយាយ យ៉យ និងពិធីករប្រុសញញឹមស្រស់ នាយ ព្រែក ជាកូនរបស់យាយ យ៉យ ឯណោះវិញ ក៏មិនខុសពីជីវិត និងភាពតស៊ូរបស់តារាផ្សេងៗ ដែលធ្លាប់បានជោគជ័យក្នុងឆាកជីវិតនោះដែរ ទំរាំមានទស្សនិកជនស្គាល់ច្រើន មកដល់សព្វថ្ងៃនេះ។

យ៉ាងណាក្ដី ទស្សនិកជនប្រហែលជាមិនដឹងទេថា តើនាយព្រែក ដែលត្រូវជាកូនប្រុសសំណព្វចិត្តរបស់ តារាអាយ៉ៃ យាយ យ៉យ មានការតស៊ូអ្វីខ្លះនោះ ក្នុងឆាកជីវិតរបស់គាត់? ដូច្នេះ នាយ ព្រែក និង យាយ យ៉យ នឹងចូលខ្លួនមកបកស្រាយ ឲ្យមហាជនជ្រាប ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV នៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះផងដែរ ទស្សនិកជនបានជ្រាបហើយថា នាយព្រែក គឺជាតារាសម្ដែងប្រុសក៏មានប្រជាប្រិយភាព និងមានទេពកោលស្យពីធម្មជាតិ ព្រមទាំងជាពិធីការសម្បូរវោហារស័ព្ទ មិនចេះរីងស្ងូតប្រចាំស្ថានីយទូរទស្សន៍ MYTV ក្នុងកម្មវិធី «ពេញចិត្តឬអត់» ខណៈអ្នកម្ដាយ លោកយាយ យ៉យ ឯណោះវិញ គឺជាតារាកំប្លែង និងចម្រៀងអាយ៉ៃជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពមិនធម្មតា ដោយលោកយាយ បានចាប់ដៃគូជាមួយនឹងលោក ព្រហ្ម ម៉ាញ ធ្វើឲ្យទស្សនិកជនពេញចិត្តជាខ្លាំង ជាមួយនឹងទេពកោលស្យ ភាពកំប្លែង ទប់សំណើចមិនបាន របស់លោកយាយ។

យ៉ាងណាមិញ លោក យាយ យ៉យ និង នាយព្រែក នឹងចូលខ្លួនមកបង្ហាញអាថ៌កំបាំង ជុំវិញរឿងរ៉ាវនេះ និងការតស៊ូជំនះគោលដៅ រហូតទទួលបានជោគជ័យ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍នេះ ដោយមានការ Live ផ្ទាល់ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង៧ ដល់ម៉ោង ៨យប់ ដដែល៕