(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសដាក់ដំណើរការវិទ្យុអនឡាញ (Fresh News Radio) រយៈពេលជាងមួយខែកន្លងមកដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋស្តាប់ព័ត៌មាន បាន២៤ម៉ោង លើ២៤ម៉ោង ទាំងក្នុងនិងក្រៅប្រទេស ឬជុំវិញពិភពលោក ដែលសុទ្ធសឹងជាព័ត៌មានថ្មីៗចុងក្រោយ ឥឡូវនេះបាននឹងកំពុងទទួលបានការចាប់ អារម្មណ៍ច្រើនពីអ្នកនិយមតាមដានព័ត៌មានទាំងនៅក្នុងកម្ពុជា និងក្រៅប្រទេស។

នេះជាជម្រើសថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលតែងតាមដានព័ត៌មានថ្មីៗរបស់ Fresh News, លោកអ្នកអាចស្តាប់បានគ្រប់ទីកន្លែង, មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅក្រៅប្រទេសក៏ដោយ។

អង្គភាពព័ត៌មាន Fresh News មានសេវាកម្មជារួម៖ Fresh News App (ភាសាខ្មែរ និងភាសាអង់គ្លេស), គេហទំព័រព័ត៌មាន Fresh News, ទូរទស្សន៍ Fresh News TV Online និងវិទ្យុអនឡាញ (Fresh News Radio) ដែលផ្សាយ Update ព័ត៌មានទាន់ហេតុការណ៍ ២៤ម៉ោង លើ២៤ម៉ោង។ លោកអ្នកអាចស្តាប់វិទ្យុដែលផ្សាយ ព័ត៌មាន ២៤ម៉ោង លើ២៤ម៉ោងនេះ តាមរយៈ Fresh News App, Website, Facebook និង​គេហទំព័រ radio.freshnewsasia.com៕