(ភ្នំពេញ)៖ ក្រោមម្លប់នៃសន្តិភាព កម្ពុជាមានកែប្រែមុខមាត់ពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងបន្តអភិវឌ្ឍន៍ខ្លួនទៅមុខទៀត ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដោយសារកត្តាសន្តិភាព និងការអភិវឌ្ឍនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្តរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ នាថ្ងៃទី២២-២៣-២៤ ខែធ្នូ ខាងមុខ នៅខេត្តកែប ដែលជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំ តាមបណ្ដាខេត្តជាប់មាត់សមុទ្រ ស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតពីគ្រប់ទិសទី។
ពិធីបុណ្យសមុទ្រ ចុងឆ្នាំ២០១៧នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ» ដែលពិធីបើកជាផ្លូវការនឹងធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៣ ខែធ្នូ៕
សូមទស្សនាឃ្លីបវិដេអូអំពីពិធីបុណ្យសមុទ្រដូចខាងក្រោម៖