(ភ្នំពេញ)៖ កម្ពុជា និងចិន នឹងរៀបចំបង្កើតកម្មវិធី តាំងពិព័រណ៌អន្តរជាតិ សន្និសីទពាណិជ្ជកម្ម រួមនឹងវេទិកាវិស័យផ្សេងៗទៀត ដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹងការអភិវឌ្ឍន៍គោលនយោបាយ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ការជំរុញគោលដៅអភិវឌ្ឍន៍លើ «ចង្វាក់ផលិតកម្ម សារពើភ័ណ្ឌ អភិវឌ្ឍន៍ទីផ្សារសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍» ដែលមានស្តង់ផលិតផលរហូតដល់ទៅ៣៥០កន្លែង។
ការតាំងពិព័រណ៌លក្ខណៈអន្តរជាតិ កម្ពុជា និងចិន ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ដែលមានការចូលរួមពីក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងវប្បធម៌ រួមនឹងនាយកដ្ឋានពាណិជ្ជកម្មប្រចាំស្ថានទូតចិននៅកម្ពុជាផងដែរ។
ការតាំងពិព័រណ៍នេះ ដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹងការអភិវឌ្ឍគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ការជំរុញគោលដៅអភិវឌ្ឍន៍លើ «ចង្វាក់ផលិតកម្ម សារពើភណ្ឌ អភិវឌ្ឍន៍ទីផ្សារសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍» លើកតម្កើនឥទ្ធិពលផលិតផលប្រទេសចិ នក្នុងតំបន់អាស៊ីអាគ្នេយ៍ ជម្រុញសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងតំបន់ និងស្របពេលដើម្បីផ្លាស់ប្តូរនូវទម្រង់សេដ្ឋកិច្ចពិតៗ ទៅជាលក្ខណៈច្នៃប្រឌិតនិងទំនើប ប្រែក្លាយផលិតផលដែលលើសលប់ទៅជាធនធានដែលកម្រ សម្រេចបាននូវការសហការ និងផ្លាស់ប្តូរលើការផលិតទំនិញនិងតម្រូវការ ។
ទីតាំងតំបន់ក្នុងពិព័រណ៍អន្តរជាតិដ៏ធំមួយនេះ ត្រូវបានបែងចែកជា៖ តំបន់ពិព័រណ៍ផលិតផលទេសចរណ៍ តំបន់ពិព័រណ៍ផលិតផលឧស្សាហកម្ម តំបន់ពិព័រណ៍ផលិតផលកសិកម្មនិងសុខភាព តំបន់ពិព័រណ៍ផលិតផលសំលៀកបំពាក់ ស្បែកជើង មួក តំបន់ពិព័រណ៍ផលិតផលអាហារ តំបន់ពិព័រណ៍ផលិតផលគ្រឿងក្រអូប តំបន់ពិព័រណ៍ផលិតផលឡានម៉ូតូ តំបន់ពិព័រណ៍ផលិតផលផ្នែកសំណង់ តំបន់ពិព័រណ៍ផលិតផលគ្រឿងអេឡិចត្រូនិច តំបន់ពិព័រណ៍ផលិតផលសំណង់អគារ តំបន់ពិព័រណ៍ផលិតផលទូរគមនាគមន៍ តំបន់ពិព័រណ៍ចម្រុះទាំង១២៕