Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សៅ សុខា អញ្ជើញ​ប្រកាសបញ្ចូល​សកម្មជន​២៣រូប មកពីអតីត​បក្សសង្គ្រោះជាតិ ជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក

01-12-2017 10:28

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក បានប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោក សៅ សុខា សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក​។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ​លោក លោកស្រី សមាជិកថ្នាក់កណ្តាល​ ថ្នាក់ខេត្ត ព្រមទាំងសមាជិក សមាជិការអញ្ជើញចូលរួមជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា សមាជិកគណបក្សសង្គ្រោះជាតិ សុំ​ចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា សរុបចំនួន២៣រូប ក្រោយពីឃើញទង្វើក្បត់ជាតិរបស់ប្រធានបក្សមួយនេះ៕