(សៀមរាប)៖ ពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើង នៅខាងមុខប្រាសាទអង្គរវត្ត នាថ្ងៃ១៤ និង ១៥កើត ខែមិគសិរ ឆ្នាំវក នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ថៃទី២-៣ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយមានពិធីរាប់បាត្រព្រះសង្ឃ ចំនួន ៥.០០០អង្គ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងបើកទូលាយសម្រាប់ការចូលរួមពីប្រជាពលរដ្ឋទូទៅផងដែរ ។

អនុគណៈកម្មការរៀបចំពិធីបុណ្យ បានធ្វើការអំពាវនាវឲ្យបង ប្អូន ពូ មីង លោកយាយ លោកតា យុវជន យុវតី សាធារណៈជនទូទៅ បានចូលរួម «រាប់បាត្រព្រះសង្ឃ» និង «បួងសួងចម្រើនសេចក្តីសុខ» ជូនដល់ព្រះរាជាណាចក្រកម្ពុជា ទាំងអស់គ្នា  ដែលនឹងប្រារព្ធធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ត នាថ្ងៃ១៤ និង ១៥កើត ខែមិគសិរ ឆ្នាំវក នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ថៃទី២-៣ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយមានពិធីរាប់បាត្រព្រះសង្ឃ ចំនួន ៥.០០០អង្គ ។

អនុគណៈកម្មការ បានបន្ថែមទៀតថា ៖ អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមឲ្យបានទាន់ពេលវេលា មុនកម្មវិធី ចាប់ផ្ដើមនៅវេលាម៉ោង ៧:៣០នាទី និងរាប់បាត្រព្រះសង្ឃ នៅម៉ោង ៨:៣០នាទីព្រឹក ដើម្បីសម្រួលកម្មវិធីនេះឲ្យបានរលូន និងអាចសម្រួលដល់ព្រះសង្ឃ បានទាន់ម៉ោងចង្ហាន់ ផងដែរ ។