(ភ្នំពេញ)៖ ពេញ១ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន២៧៦ករណី បណ្តាលឲ្យមនុស្សស្លាប់១៤៨នាក់ និងរបួស៥៧៧នាក់ ក្នុងនោះរបួសធ្ងន់២៨១នាក់ និងរបួសស្រាល២៩៦នាក់។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

បើតាមរបាយការណ៍មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរល្មើសល្បឿន ១០៤លើក ស្រវឹង២៤លើក ប្រជែង២៧លើក មិនគោរពសិទ្ធិ៤៨លើក មិនប្រកាន់ស្តាំ៣៩លើក បត់គ្រោះថ្នាក់១៩លើក កត្តាយានយន្ត១០លើក និងងងុយដេក៤លើក ដែលខូចខាតម៉ូតូ២៦៨គ្រឿង រថយន្តតូច១២២គ្រឿង និងរយយន្តធំ៧៧គ្រឿង។

រាជធានីខេត្ត ដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ រួមមាន៖

១៖​ ភ្នំពេញ កើតឡើង៤៦លើក ស្លាប់១៨នាក់ របួស៥៦នាក់
២៖ សៀមរាប កើតឡើង១៥លើក ស្លាប់១២នាក់ របួស២៤នាក់
៣៖ កំពង់ធំ កើតឡើង១៧លើក ស្លាប់១២នាក់ របួស១២នាក់
៤៖ ព្រះសីហនុ កើតឡើង១៨លើក ស្លាប់១០នាក់ របួស១៦នាក់
៥៖ កំពង់ស្ពឺ កើតឡើង៨លើក ស្លាប់១០នាក់ របួស៨នាក់
៦៖ បាត់ដំបង កើតឡើង១៥លើក ស្លាប់៩នាក់ របួស១៧នាក់
៧៖ ស្វាយរៀង កើតឡើង១៥លើក ស្លាប់៨នាក់ របួស២៨នាក់
៨៖ កំពង់ចាម កើតឡើង១៣លើក ស្លាប់៧នាក់ របួស៧៨នាក់

សូមជម្រាបថា រយៈពេល១០​ខែចាប់ពីខែមករាដល់ ខែតុលា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានកើតឡើងចំនួន២,៩៥៨លើក បណ្តាលឲ្យស្លាប់ចំនួន ១,៤៦៩នាក់ និងរបួសចំនួន៤,៥៣០នាក់ ក្នុងនោះជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ចំនួន៤.៨នាក់ និងរបួសចំនួន ១៥.១នាក់៕