(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ព័ត៌មានពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង១២យប់រំលងអាធ្រាត ចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីបុរសស្រវឹងបើករថយន្ត Lexus 470 ពាក់ស្លាកលេខ 2Q: 0999 បុករះរថយន្តនិងម៉ូតូ៤គ្រឿងខូចខាតយ៉ាងដំណំ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ហេតុការណ៍នេះក៏បណ្តាលឲ្យមនុស្សម្នាក់រងរបួសផងដែរ។

អ្វីរងការខូចខាតរួមមានរថយន្ត កាមរីប៉ាឡែន របស់មេបញ្ជារងអាវុធហត្ថខណ្ឌជ្រោយចង្វា, រថយន្ត Morning និងម៉ូតូ២គ្រឿង ព្រមទាំងបុកចូលផ្ទះប្រជាពលរដ្ឋផងដែរ៕