(កណ្ដាល)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅម្ដុំអ្នកតាចិន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្ដិច។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់លោក និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងចេញជួយអន្ដរាគមន៍ ដើម្បីធ្វើការបាញ់ពន្លត់។ យ៉ាងណាមិញ ចំពោះមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យមួយនេះ មិនទាន់ត្រូវបានលោកបញ្ជាក់ឲ្យដឹងនៅឡើយទេ។
សម្រាប់ព័ត៌មានលម្អិត អង្គភាពព័ត៌មាន Fresh News នឹងធ្វើការជម្រាបជូននៅពេលបន្ដិចទៀតនេះ៕