អបអរសាទរ ចំពោះជ័យជំនះរបស់សិស្សសាលាអន្តរជាតិហ្សាម៉ាន់ ដើម្បីចូលរួមប្រកួតកីឡាបាល់ទាត់ នៅប្រទេសថៃ
30-11-2017 19:59
(ភ្នំពេញ)៖ ចូលរួមអបអរចំពោះក្រុមកីឡាបាល់ទាត់ របស់សាលាអន្តរជាតិហ្សាម៉ាន់ ដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់អន្តរជាតិ ដែលប្រព្រឹត្តទៅ នៅទីក្រុងបាងកក ប្រទេសថៃ នៅចុងខែវិច្ឆិកា នេះ។
ការប្រកួតនេះ គឺមានក្រុមកីឡាបាល់ទាត់ មកពី១៤ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយក្រុមកីឡាករវ័យក្មេងរបស់សាលាអន្តរជាតិហ្សាម៉ាន់ បានចូលរួមការប្រកួត សម្រាប់យុវជនក្រោមអាយុ១៣ឆ្នាំ(U13) និង១៥ឆ្នាំ(U15) ហើយបានក្លាយជាក្រុមឈរលើលំដាប់កំពូលទី៣។
សិស្សានុសិស្ស សាលាអន្តរជាតិ ហ្សាម៉ាន់ ពីថ្នាក់ទី៧ ដល់ទី១០ បានតំណាងឱ្យក្រុមកីឡាបាល់ទាត់របស់សាលា។ ពួកគាត់បានចេញទៅប្រកួត នៅប្រទេសថៃ ក្រោមការសម្របសម្រួល ដោយលោក Solhi Ya និងការបង្វឹកដោយគ្រូផ្នែកអប់រំកាយ លោក Gowri Muniralhinam ដែលនេះ ជាជោគជ័យដ៏ត្រចេះត្រចង់មួយ របស់ហ្សាម៉ាន់៕