(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត,លោក វង់ រ៉ាវុធ, និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ បក្សកុម្មុយនីស្តចិន ប្រកាសធ្វើជាបង្អែកដ៏រឹងមាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកម្ពុជា

២៖ រដ្ឋសភា សម្រេចជ្រើសរើសយកបេក្ខជន៣រូប ដើម្បីជំនួសតំណែង អនុប្រធាន-សមាជិក គ.ជ.ប ៣រូប ដែលលាលែង

៣៖ ក្រសួងការបរទេសកម្ពុជា លុបលិខិតឆ្លងដែនការទូតរបស់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ៥៦រូប

៤៖ ខេត្តតាមបន្ទាត់ព្រំដែនចំនួន៦របស់កម្ពុជា អាកាសធាតុនឹងចុះត្រជាក់ខ្លាំង រហូតដល់១៦អង្សាសេ ចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១៤ ខែធ្នូ, បងប្អូនកងទ័ពកំពុងឈរជើង តាមបន្ទាត់ព្រំដែន សូមថែរក្សាសុខភាព!

៥៖ រដ្ឋមន្ត្រី និងតំណាងរដ្ឋាភិបាល មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិច ប្រជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីពិនិត្យឡើងវិញការអនុវត្តកិច្ចការពិការភាព!

៦៖ អភិបាលរាជធានីភ្នំពេញ ប្រាប់ស្មៀនទាំងអស់ត្រូវស្តាប់ការណែនាំការងារ ពីចៅសង្កាត់ បើមិនដូច្នេះទេ នឹងប្រឈមការ ដកតំណែង ពីក្រសួងមហាផ្ទៃ

៧៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកឃុំជនបទចំនួន៤៧ ក្នុងខេត្តសៀមរាប និងសហគមន៍ក្រីក្រ ក្នុងសង្កាត់១៣ នៃរាជធានីភ្នំពេញ អនុវត្តគម្រោងលើកកម្ពស់ ជីវភាពប្រជាជនក្រីក្រ ដែលមានទឹកប្រាក់២២លានដុល្លារ

* ព័ត៌មានអន្តរជាតិ (World News)

១៖ អតីតអគ្គលេខាធិការអាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ បានស្លាប់នៅរសៀលថ្ងៃនេះ ដោយជំងឺគាំងបេះដូង នៅពេលត្រៀមថ្លែងសុន្ទរកថាជាសាធារណៈ

២៖ រដ្ឋាភិបាលវេណេស៊ុយអេឡា «រំពឹងទទួលបាន លទ្ធផលវិជ្ជមាន» ក្នុងជំនួបចរចាជាមួយក្រុមបក្សប្រឆាំង

៣៖ មកស្តាប់ការបកស្រាយរបស់ «មន្ត្រីទូតរុស្ស៊ីនៅ UN» ដែលចោទអាមេរិកថា ជាអ្នកដុតឲ្យកូរ៉េខាងជើង អភិវឌ្ឍន៍នុយក្លេអ៊ែររឹតតែខ្លាំង

៤៖ «លោក ដូណាល់ ត្រាំ កាច់កុងសម្តីដាក់នាយករដ្ឋមន្ត្រីអង់គ្លេស» ក្រោយការបង្ហោះវីដេអូមិនគួរគប្បីមួយ

៥៖ គួរឲ្យចាប់អារម្មណ៍! ពលរដ្ឋអាមេរិក ៧០% «ចង់បានគណបក្សនយោបាយទី៣» ពីព្រោះបក្សទាំងពីរកន្លងមកហាក់ដូចជា

៦៖ មកទស្សនាបណ្តុំរូបភាពនៃ «សកម្មភាពបាញ់មីស៊ីល Hwasong-15 កូរ៉េខាងជើង» ដែលកំពុងបង្កការព្រួយបារម្ភ ពាសពេញពិភពលោក!

៧៖ នាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា៣ថ្ងៃ នៅដើមខែក្រោយនេះ ដើម្បីរឹតចំណងមិត្តភាព

៨៖ សហរដ្ឋអាមេរិក៖ «បើសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េ ប្រទេសកូរ៉េខាងជើងទាំងមូល នឹងត្រូវខ្ទេចគ្មានសល់»

៩៖ អាថ៌កំបាំង! មួយឆ្នាំហើយ «មូលហេតុធ្លាក់យន្តហោះ ស្លាប់ក្រុមបាល់ទាត់ប្រេស៊ីល ៧១នាក់» នៅតែមិនដឹងច្បាស់ ខណៈប្រាក់ធានាវិញ

១០៖ នាយករដ្ឋមន្ត្រីអង់គ្លេស «លោកស្រី May បំពេញទស្សនកិច្ច ជាលើកដំបូងនៅអ៊ីរ៉ាក់» និងសន្យាជួយគាំទ្រប្រទេសនេះទៅមុខទៀត

១១៖ វិភាគអន្តរជាតិ៖ តើកូរ៉េខាងត្បូង គួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនឬទេ? ៕