(ភ្នំពេញ)៖ ថ្មីៗនេះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heitd បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយវិទ្យុ VOA។ ការប្រើប្រាស់វេទិកាវិទ្យុ VOA សម្រាប់កិច្ចសម្ភាសន៍បែបនេះ គឺមិនមែនជារឿងចៃដន្យទេ។ លោក William Heitd មានចេតនាពិតប្រាកដ ចង់ផ្ញើសារដល់ប្រជាជនកម្ពុជានូវ «គោលបំណងមួយ» ដែលប្រជាជនកម្ពុជា បានយល់ច្បាស់វិញថា លោកឯកអគ្គរដ្ឋទូត ហាក់នៅតែមានគោលបំណងបន្តផ្ញើសារដែលមើលរំលងនូវសមិទ្ធផលធំធេង កើតចេញពីកិច្ចសហការទ្វេភាគីផ្លូវការនៃប្រទេសយើងទាំងពីរ ហើយផ្ទុយទៅវិញលោកទូតបែរជាឆ្លៀតឱកាសផ្ញើសារនយោបាយផ្ទាល់ខ្លួនបង្កប់នូវ ភាសាញុះញុង អុជអាល បំភ័ន្ត និងព្យាយាមបំបែកបំបាក់ប្រជាជនកម្ពុជាយើងខ្ញុំទៅវិញ។ លោកទូត គួរតែឈប់ប្រើសម្តីញុះញុងបំផ្លាញសុខដុមរមនានៅកម្ពុជា ដែលជាប្រជាជាតិថ្លៃថ្នូរមួយនៃពិភពលោក។
យើងខ្ញុំសូមរំលឹកជូន លោក William Heitd ឲ្យបានយល់ថា ប្រជាជនកម្ពុជាបច្ចុប្បន្ននេះ គឺមានបទពិសោធន៍គ្រប់គ្រាន់ មានការយល់ដឹងជ្រៅជ្រះ មានការពិចារណាល្អិតល្អន់ មានភាពចាស់ទុំ មានការទទួលខុសត្រូវ ហើយក៏មិនរំជើបរំជួលជាមួយភាសាអុជអាលពីខាងក្រៅនោះទេ។ ប្រជាជនកម្ពុជាបច្ចុប្បន្ននេះ មានគោលជំហរច្បាស់លាស់ មានជំនឿចិត្តច្បាស់លាល់ និងយល់ច្បាស់ណាស់ពីអ្វីជាឧត្តមប្រយោជន៍ជាតិរបស់ខ្លួន។
ប្រជាជនកម្ពុជាក៏សូមគូសបញ្ជាក់ជូន លោកឯកអគ្គរដ្ឋទូតឡើងវិញថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យអាទិភាពធំៗមានច្រើនណាស់ រួមមានទាំងការប្រយុទ្ធប្រឆាំងភេរវកម្ម វិស័យពាណិជ្ជកម្ម វិស័យអប់រំ និងការទទួលយកជនភៀសខ្លួនពីអាមេរិកជាដើម។ ក្នុងន័យនេះ ប្រសិនបើ លោកឯកអគ្គរដ្ឋទូត ដកជំហរទស្សនៈនយោបាយផ្ទាល់ខ្លួន ហើយងាកមកបន្តលើកតម្លៃជាអត្ថប្រយោជន៍ក្នុងក្របខ័ណ្ឌផលប្រយោជន៍ជាតិយើងទាំងពីរនោះ កម្ពុជា និង សហរដ្ឋអាមេរិក មកដល់ដំណាក់កាលនេះ គឺជាមិត្តកាន់តែល្អជាងពេលណាៗទាំងអស់។
ដោយសារតែ លោកឯកអគ្គរដ្ឋទូត ហាក់នៅមានចំណុចខ្សោយក្នុងការក្តាប់គោលជំហររបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ដូច្នេះយើងខ្ញុំមានភាពចាំបាច់ដែលត្រូវផ្តល់ការ អប់រំខ្លះជូនលោកវិញ ដើម្បីលោកអាចបន្តដើរតួជាតំណាងឲ្យផលប្រយោជន៍រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ, តំណាងឲ្យផលប្រយោជន៍ ប្រជាជននៃប្រទេសយើងទាំងពីរពិតប្រាកដ ហើយជាសវាងដើរតួនាទីជា «អ្នកគួកជេរនយោបាយ»។ ឆ្លៀតក្នុងឱកាសនេះដែរ ប្រជាជនកម្ពុជា សូមសួរត្រឡប់ទៅលោកឯកអគ្គរដ្ឋទូត William Heitd ដូចតទៅ៖
ទី១៖ តើការធ្វើបទសម្ភាសន៍ផ្តាច់មុខនៅវិទ្យុ VOA គឺជាជំហរផ្ទាល់ខ្លួនរបស់លោក? ឬក៏ជាការណែនាំមួយដែលបញ្ជាក់ពីជំហរផ្លូវការរបស់រដ្ឋាភិបាលអាមេរិកក្នុងអាណត្តិរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ? សូមលោកឆ្លើយឲ្យស្មោះត្រង់ជូនប្រជាជនកម្ពុជាចំពោះសំណួរនេះ។
ទី២៖ តើលោក William Heitd ជាឯកអគ្គរដ្ឋទូតដែលដើរតាមបន្ទាត់នយោបាយរបស់លោកប្រធានាធិបតីអាមេរិក ដែលកំណត់ថា «មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិតេយ្យ»? ឬលោកមិនទទួលអនុវត្តបន្ទាត់គោលនយោបាយនេះទេ?។ សូមលោកឆ្លើយដោយស្មោះត្រង់ជូនប្រជាជនកម្ពុជាចំពោះសំណួរនេះ។
ទី៣៖ តើលោក William Heitd បានស្តាប់ឮប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងការណ៍ជាសាធារណៈបន្តបន្ទាប់ និងថ្លែងនៅក្នុងកិច្ចប្រជុំ ASEAN ជាមួយអាមេរិកអំពីជំហរនយោបាយការបរទេសរបស់កម្ពុជាក្នុងការពង្រឹងភាពជាដៃគូ? ឬលោកធ្វើជាមិនឮសារផ្លូវការនេះ ហើយបែរជាមានចេតនាបន្តធ្វើសកម្មភាពដើរតួជំនួសឲ្យសំឡេងប្រឆាំងមួយដែលរលាយបាត់ទៅហើយនោះ? សូមលោកឆ្លើយដោយស្មោះត្រង់ជូនប្រជាជនកម្ពុជាចំពោះសំណួរនេះ។
ទី៤៖ លោក កឹម សុខា បានលើកឡើងថា «អាមេរិកជាអ្នកបង្រៀន [កឹម សុខា] អំពីវិធីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា»។ ហេតុអ្វីរហូតមកដល់ថ្ងៃនេះ លោក William Heitd នៅតែបន្តគេចវេសមិនព្រមឆ្លើយនឹងសំណួរទាក់ទងនឹងផែនការដែលលើកឡើងដោយ កឹម សុខា ខាងលើនេះ ឲ្យបានច្បាស់ជូនប្រជាជនកម្ពុជា?
ទី៥៖ ពីការមិនខិតខំលើកឡើងនូវសមិទ្ធផលដែលកើតចេញពីទំនាក់ទំនងល្អដែលមានពីយូរលុងមកហើយ ហើយបែរជាលោកទូត និយាយទស្សនៈនយោបាយរបស់លោក តើនេះក្នុងបំណងអ្វី? ពីការមិននិយាយដោយត្រង់ក្នុងភាពជាអ្នកការទូតថ្លៃថ្នូរ ហើយបែរជាធ្វើយុទ្ធនាការបង្ហោះត្រីក្រហមកន្លងមករបៀបជាសកម្មជនលេងហ្វេសបុក តើនេះក្នុងបំណងអ្វី?
លោក William Heitd គួរចំណាយពេលវេលាគិតទៅមុខ ជួយកម្ពុជាក្នុងនាមជា«មិត្តស្មោះត្រង់» ជៀសជាងរាំវង់នយោបាយ និងបន្តប្រើភាសាបំភ័ន្ត ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាចំពោះការទំនងទំនងល្អរវាងប្រទេសយើងទាំងពីរ។ ភាសារបណ្តុះការស្អប់ ភាសាញុះញុង ញែកប្រជាជនយើងជាចំណែក និងចរិតយកញញួរវាយក្បាលខ្មែរ ហើយឲ្យខ្មែរសងថ្លៃញញួរ គឺជាមេរៀនឈឺចាប់ណាស់។
ប្រជាជនកម្ពុជា សូមគូសបញ្ជាក់ជាថ្មីជូន លោក William Heitd ថា៖ ភាសាវាយតម្លៃអវិជ្ជមានមុនការបោះឆ្នោត ដូចដែលលោកបាននិយាយនៅក្នុងវិទ្យុ VOA ថា «ការបោះឆ្នោតនៅឆ្នាំ២០១៨ គឺនឹងមិនប្រព្រឹត្តិទៅដោយ សេរី ត្រឹមត្រូវ និង យុត្តិធម៌» គឺជាភាសារបស់បក្សប្រឆាំងសុទ្ធសាធ។ យើងខ្ញុំក៏មិនយល់ទេថា តើពីមុននោះ លោកបង្រៀនបក្សប្រឆាំងឲ្យនិយាយពាក្យនេះ ឬបក្សប្រឆាំងបង្គាប់លោកឲ្យនិយាយពាក្យនេះឡើងវិញនៅថ្ងៃនេះ?
ភាសារបស់ លោកឯកអគ្គរដ្ឋទូត លើកតម្កើងក្រុមធ្វើនយោបាយបំពានច្បាប់ គឺកំពុងប្រមាថយ៉ាងអសីលធម៌ ចំពោះគណបក្សនយោបាយនានាដែលកំពុង បំពេញតួនាទីស្របច្បាប់ ស្របតាម រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ភាសាដែលវាយតម្លៃអវិជ្ជាមានចំពោះកម្ពុជា គឺជាការប្រមាថផងដែរ ចំពោះស្ថាប័នកំពូលៗរបស់ជាតិ របស់កម្ពុជាដែលក្នុងនោះរួមមានទាំងស្ថាប័នព្រះមហាក្សត្រ និងពិសេសទៅទៀត គឺលោកកំពុងមើលងាយតម្លៃនៃសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា។
ប្រជាជនកម្ពុជា សូមគូសបញ្ជាក់ជាថ្មីជូន លោក William Heitd ថា៖ គណបក្សនយោបាយស្របច្បាប់ទាំងអស់មានសិទ្ធិសេរីភាពពេញលេញចូលរួមប្រកួត ការបោះឆ្នោតខាងមុខ «តាមផ្លូវច្បាប់»។ គ្មានអ្នកនយោបាយណាមួយ បង្ខំបែបព្រៃឲ្យប្រទេសអធិបតេយ្យមួយបោះបង់ច្បាប់ និងបំពានច្បាប់នៃប្រទេសរបស់ខ្លួន ហើយឱនក្បាលធ្វើតាមសម្ពាធក្រៅច្បាប់ណាមួយនោះទេ។ ករណីបែបនេះ ក៏គ្មានអនុវត្តនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកដែរ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបញ្ជាក់ជូនលោក ឯកអគ្គរដ្ឋទូតអាមេរិក រួមទាំងមិត្តភក្តិបរទេសឯទៀតថា កម្ពុជាត្រូវការមិត្តស្មោះត្រង់។ មិត្តទាំងឡាយ មិនគួរបន្តផាត់ពណ៌កម្ពុជា និងមិនគួរមើលកម្ពុជាក្នុងរូបភាពខ្មៅ ដូចអាវខ្មៅ និងវែនតាខ្មៅរបស់អ្នកណាម្នាក់នោះទេ។
មិត្តទាំងឡាយ ក៏មិនគួរណាទាមទារចន្លោះសម្រាប់យកប្រើជាឱកាសជុចអាល និងលើកទឹកចិត្តឲ្យមនុស្សស្អប់គ្នានោះដែរ។ ភាសាស្អប់គ្នា គឺជាឬសគល់នៃការបំផ្លាញប្រជាធិបតេយ្យ និងបំផ្លាញសិទ្ធិមនុស្ស ដ៏អាក្រក់បំផុត។
នៅប្រទេសកម្ពុជា គឺប្រជាជនគ្រប់រូបមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិតាមគ្រប់មធ្យោបាយ។ ជំនួសឲ្យប្រជាជនកម្ពុជា យើងខ្ញុំសូមប្រើប្រាស់សេរីភាពពីទីនេះ ផ្ញើសារទៅអ្នកវិញថា សេរីភាព សន្តិភាព ស្ថិរភាព ច្បាប់ និងការអភិវឌ្ឍន៍កំពុងចាក់គ្រឹះយ៉ាងជ្រៅក្នុងឧត្តមគតិប្រជាជនកម្ពុជា៕
យើង, ប្រជាជនកម្ពុជាប្រជាជនកម្ពុជា សូមគូសបញ្ជាក់ជាថ្មីជូន លោក William Heitd ថា៖ ភាសាវាយតម្លៃអវិជ្ជមានមុនការបោះឆ្នោត ដូចដែលលោកបាននិយាយនៅក្នុងវិទ្យុ VOA ថា «ការបោះឆ្នោតនៅឆ្នាំ២០១៨ គឺនឹងមិនប្រព្រឹត្តិទៅដោយ សេរី ត្រឹមត្រូវ និង យុត្តិធម៌» គឺជាភាសារបស់បក្សប្រឆាំងសុទ្ធសាធ។ យើងខ្ញុំក៏មិនយល់ទេថា តើពីមុននោះ លោកបង្រៀនបក្សប្រឆាំងឲ្យនិយាយពាក្យនេះ ឬបក្សប្រឆាំងបង្គាប់លោកឲ្យនិយាយពាក្យនេះឡើងវិញនៅថ្ងៃនេះ?
ភាសារបស់ លោកឯកអគ្គរដ្ឋទូត លើកតម្កើងក្រុមធ្វើនយោបាយបំពានច្បាប់ គឺកំពុងប្រមាថយ៉ាងអសីលធម៌ ចំពោះគណបក្សនយោបាយនានាដែលកំពុង បំពេញតួនាទីស្របច្បាប់ ស្របតាម រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ភាសាដែលវាយតម្លៃអវិជ្ជាមានចំពោះកម្ពុជា គឺជាការប្រមាថផងដែរ ចំពោះស្ថាប័នកំពូលៗរបស់ជាតិ របស់កម្ពុជាដែលក្នុងនោះរួមមានទាំងស្ថាប័នព្រះមហាក្សត្រ និងពិសេសទៅទៀត គឺលោកកំពុងមើលងាយតម្លៃនៃសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា។
ប្រជាជនកម្ពុជា សូមគូសបញ្ជាក់ជាថ្មីជូន លោក William Heitd ថា៖ គណបក្សនយោបាយស្របច្បាប់ទាំងអស់មានសិទ្ធិសេរីភាពពេញលេញចូលរួមប្រកួត ការបោះឆ្នោតខាងមុខ «តាមផ្លូវច្បាប់»។ គ្មានអ្នកនយោបាយណាមួយ បង្ខំបែបព្រៃឲ្យប្រទេសអធិបតេយ្យមួយបោះបង់ច្បាប់ និងបំពានច្បាប់នៃប្រទេសរបស់ខ្លួន ហើយឱនក្បាលធ្វើតាមសម្ពាធក្រៅច្បាប់ណាមួយនោះទេ។ ករណីបែបនេះ ក៏គ្មានអនុវត្តនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកដែរ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបញ្ជាក់ជូនលោក ឯកអគ្គរដ្ឋទូតអាមេរិក រួមទាំងមិត្តភក្តិបរទេសឯទៀតថា កម្ពុជាត្រូវការមិត្តស្មោះត្រង់។ មិត្តទាំងឡាយ មិនគួរបន្តផាត់ពណ៌កម្ពុជា និងមិនគួរមើលកម្ពុជាក្នុងរូបភាពខ្មៅ ដូចអាវខ្មៅ និងវែនតាខ្មៅរបស់អ្នកណាម្នាក់នោះទេ។
មិត្តទាំងឡាយ ក៏មិនគួរណាទាមទារចន្លោះសម្រាប់យកប្រើជាឱកាសជុចអាល និងលើកទឹកចិត្តឲ្យមនុស្សស្អប់គ្នានោះដែរ។ ភាសាស្អប់គ្នា គឺជាឬសគល់នៃការបំផ្លាញប្រជាធិបតេយ្យ និងបំផ្លាញសិទ្ធិមនុស្ស ដ៏អាក្រក់បំផុត។
នៅប្រទេសកម្ពុជា គឺប្រជាជនគ្រប់រូបមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិតាមគ្រប់មធ្យោបាយ។ ជំនួសឲ្យប្រជាជនកម្ពុជា យើងខ្ញុំសូមប្រើប្រាស់សេរីភាពពីទីនេះ ផ្ញើសារទៅអ្នកវិញថា សេរីភាព សន្តិភាព ស្ថិរភាព ច្បាប់ និងការអភិវឌ្ឍន៍កំពុងចាក់គ្រឹះយ៉ាងជ្រៅក្នុងឧត្តមគតិប្រជាជនកម្ពុជា៕
យើង, ប្រជាជនកម្ពុជា