(ភ្នំពេញ)៖ វិទ្យាស្ថាន CamEd Business School មានការបណ្ដុះបណ្ដាលទៅលើកម្មវិធីសិក្សាគណនេយ្យករ ទទួលចុះឈ្មោះវគ្គសិក្សា ACCA ចាប់ពីពេលថ្ងៃជូនដមណឹងនេះរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។ ដោយកម្មវិធីសិក្សានេះមានការទទួលស្គាល់ដោយសមាគមគណនេយ្យករ ពិភពលោក ACCA មានទីតាំងនៅប្រទេសអង់គ្លេស និង១៨៣ប្រទេស ទូទាំងពិភពលោក។ កម្មវិធីសិក្សានេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ទៅលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយស្របតាមស្ដង់ដារ គណនេយ្យអន្តរជាតិ IFRS និងបញ្ហាផ្សេងៗ ក្នុងការដោះស្រាយកំហុសឆ្គង គណនេយ្យ។
សម្រាប់កម្មវិធីសិក្សា ACCA លោកអ្នកអាចសិក្សាជាថ្នាក់ក្រៅម៉ោងបានដោយមិនប៉ះពាល់ដល់ម៉ោងធ្វើការរបស់បុគ្គលិកមន្រី្ដរាជការគ្រប់ស្ថាប័ន ដោយលោកអ្នកអាចសិក្សាជារៀងរាល់ចុងសប្ដាហ៍ថ្ងៃសៅរ៍ ឬអាទិត្យ។ ដាក់ពាក្យសិក្សាតាមរយៈគេហទំព័រ www.cam-ed.com។ វិទ្យាស្ថាន CamEd Business School បានបណ្ដុះបណ្ដាល អ្នកជំនាញមកពីបណ្ដាក្រុមហ៊ុនដែលឈានមុខគេនៅប្រទេសកម្ពុជា ជាច្រើនដូចជា៖ ក្រុមហ៊ុនសវនកម្ម ខ្នាតអន្តរជាតិ BDO KPMG E&Y Deloitte ធនាគារកាណាឌីយ៉ា (Canadia Bank) និងធនាគារ ANZ Royal។ ជំនាញគណនេយ្យអន្តរជាតិ ACCA នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនសវនកម្ម និងធនាគារជាច្រើនកំពុងតែដំណើរការទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។
បណ្តាក្រុមហ៊ុនទាំងអស់ត្រូវប្រើប្រាស់នូវស្តង់ដារមួយក្នុងចំណោមស្តង់ដារគណនេយ្យពីរដូចខាងក្រោមនេះ៖
* CIFRS (ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្ដរជាតិកម្ពុជា)
* CIFRS for SMEs (ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្ដរជាតិកម្ពុជា សម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម) ជាការពិតកំហុសឆ្គងផ្នែកគណនេយ្យ អាចនឹងកើតមានឡើងនៅក្នុងការរៀបចំឯកសារ និងរបាយការណ៍ផ្សេងៗ ប្រសិនបើលោកអ្នកធ្វើការទាក់ទងទៅនឹងជំនាញនេះដោយពុំបានឆ្លងកាត់ នូវវគ្គបណ្ដុះបណ្ដាជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យដែលហៅកាត់ថា (ACCA)។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកសាកសួរព័ត៌មានទីតាំងផ្ទាល់នៅអគារលេខ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៊ីម៉ែល [email protected] និងទូរស័ព្ទលេខ៖ ០២៣ ៩៨៦ ៥២២/០២៣ ៩៨៦ ៥២៣/០២៣ ៩៨៦ ៩៦០/០២៣ ៩៨៦ ៩៦១៕