(ភ្នំពេញ)៖ ក្នុងឱកាសដំណាច់ឆ្នាំ២០១៧ និងអបអរឆ្នាំថ្មី ឆ្នាំសាកល ២០១៨ ខាងមុខនេះ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ តទៅរហូតដល់ថ្ងៃទី០៧ មករា ឆ្នាំ២០១៨ នៅផ្សារទំនើបវឌ្ឍនៈ កាពីតាល នឹងធ្វើការផ្តល់ជូនដ៏អស្ចារ្យនូវកាដូជាច្រើនសន្ធឹកសន្ធាប់ ទៅលើផលិតផលម៉ាកល្បីៗដែលបានកំណត់មួយចំនួន ។
មានតែម្តងគត់ក្នុងមួយឆ្នាំ! អតិថិជននឹងរីករាយនូវការបញ្ចុះតម្លៃដ៏ពិសេស រហូតដល់ ៣៥% ទៅលើមុខទំនិញនូវម៉ាកល្បីៗដែលបានកំណត់មួយចំនួនដូចជា Boss Orange, Brioni, Canali, Hugo Boss, Salvatore Ferragamo និងRimowa។ បន្ថែមលើនេះទៀត អតិថិជននឹងទទួលបានតែ TWG មួយប្រអប់ភ្លាមៗ ដោយគ្រាន់តែចំណាយចាប់ពី ៥០០ដុល្លារឡើងទៅ ក្នុងមួយវិក័យប័ត្រក្នុងហាងល្បីៗដែលបានកំណត់ក្នុងផ្សារទំនើបវឌ្ឍនៈកាពីតាល។
ផ្សារទំនើបវឌ្ឈនៈ កាពីតាល គឺជាផ្សារដ៏ប្រណិតមួយនៅចំកណ្តាលរាជធានីភ្នំពេញ។ នៅទីនេះមានលក់ផលិតផលម៉ាកល្បីៗផ្សេងទៀតដូចជា Petit Bateau, Clarins, L’Occitane, Christofle, Lacoste, Pazzion, Rimowa និង ហាងនាឡិកា Timepiece ជាដើម។
ក្រៅពីនេះក៏មានសេវាកម្មផ្សេងៗដូចជា អាហារដ្ឋាន, ភោជនីយដ្ឋាន, ហាងកាហ្វេ, ហាងនំបុ័ង និងហាងលក់សម្លៀកបំពាក់បុរសនារី ស្បែកជើង ខ្សែក្រវ៉ាត់ ក្រវ៉ាត់ក សម្លៀកបំពាក់កុមារ សម្ភារផ្ទះបាយ, ហាងលក់វ៉ាលី កាបូប, ហាងលក់គ្រឿងអលង្កការ និង ហាងលក់គ្រឿងសម្អាង។ បន្ថែមពីនេះក៏មានការិយាល័យ, ពេទ្យធ្មេញ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលកំពុងបម្រើសេវាកម្មដល់សាធារណៈជនទូទៅ។ ចំណែកសណ្ឋាគារ ROSEWOOD ដែលជាសណ្ឋាគារលំដាប់ប្រណិតភាពមាន ១៤ជាន់ និង ១៧២បន្ទប់នោះ ក៏គ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុននេះ។
បន្ថែមលើនេះទៀត ក្នុងអគារទំនើបវឌ្ឈនៈ កាពីតាល ក៏មានសេវាកម្មធនាគារវឌ្ឈនៈដែលបម្រើដល់អតិថិជនក្នុងរយៈពេល ៧ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៦៖៣០ ល្ងាច។ ផ្សារទំនើប វឌ្ឍនៈ កាពីតាល មានទីតាំងស្ថិតនៅ អគារ ៦៦ ជាន់ទី១ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ៖ ០២៣ ៩៣៨ ៨៨៨៕