(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទបញ្ចប់ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៧ ត្រឹមម៉ោង៥៖០០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះហើយ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ទៀតថា «ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាតាមការកំណត់ខាងលើ ម្ចាស់យានយន្តក៏អាចបន្តអញ្ជើញទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៧ បានផងដែរ នៅតាមសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅតាមធនាគារកាណាឌីយ៉ា ឬធនាគារអេស៊ីលីដា ឬធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ដោយត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន»៕

សូមអានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ៖