(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយគយចល័ត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យអនុលោមភាពឃ្លាំងផ្ទុកទូរស័ព្ទ ម៉ាក Huawei មួយទីតាំង នៅក្នុងសង្កាត់បឹងកេងកង១ ភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញ។
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។
ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យតាមឃ្លាំងផ្ទុកទំនិញ នៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕