(កណ្ដាល)៖ ក្រោមការយកចិត្តទុកពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានយកថវិកា និងសម្ភារមួយចំនួនដើម្បីឧបត្ថម្ភទូក «ង» ខ្នាតអន្តរជាតិចំនួន០២ទូក របស់ខេត្តព្រៃវែង ដែលបានចូលប្រកួតកីឡាទូកប្រណាំងខ្នាតអន្តរជាតិ និងទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែឆ្នាំ ឆ្នាំ២០១៧។
ទូក «ង» ដែលទទួលបានការយកចិត្តទុកដាក់ពីលោកអភិបាលខេត្តព្រៃវែងនោះ រួមមាន៖ ទូក ស.ស.យ.ក ស្រុកពោធិ៍រៀង និងទូកសុវណ្ណរង្សី ស្រុកពោធិ៍រៀង។
អំណោយដែលបានយកទៅប្រគល់នៅទីតាំង ពិធីដែលបានធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាលនោះ ក្នុងមួយទូកទទួលបាន ថវិកាចំនួន៥០០,០០០៛ និងអង្ករ២៥០គីឡូក្រាម មី២កេសធំ និងទឹកសុទ្ធ២៥យួរ។
ក្រៅពីអំណោយជាសម្ភារ និងថវិកាទាំងនោះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏បានផ្តាំផ្ញើដល់ចំណុះទូកទាំងអស់ ត្រូវថែរក្សាសុខភាព ឲ្យបានល្អដើម្បីអុំយកពានរង្វាន់ឲ្យបាន៕