(ភ្នំពេញ)៖ ក្រុមហ៊ុនសំខាន់ៗ ដែលចូលរួមលើស៤០ស្តង់ មានជាអាទិ៍ធនាគារ FTB, អេស៊ីលីដា, I.T Computer, EZECOM, FTB, Healthogo, ICE Electronic, JBL & Kaspersky, Konfulon, Nokia, Pi Pay, Sony, TITB , Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les Jours និងDomino's Pizza។ នៅមានច្រើនទៀត ដែលអ្នកនឹងទទួលបានលើសពីអ្វី ដែលអ្នកចង់បាន។ អាចចូលរួមដោយសេរី នៅថ្ងៃទី០២ និង០៣ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាតិចណូ ដើម្បីទទួលយកអត្ថប្រយោជន៍ថ្មីៗ ក្នុងកម្មវិធី DIGITEKH។
Sabay Digital Plus រៀបចំការជួបជុំដ៏ធំមួយ រវាងក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាង ៤០ស្ដង់ ក្នុងព្រឹត្តិការណ៍ដ៏ធំ DIGITEKH (ឌីជីថិក) ដែលត្រៀមនឹងរៀបចំឡើងរយៈពេលពីរ នៅថ្ងៃ ២-៣ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ កម្មវិធីដែលផ្ដោតលើវិស័យតិចណូឡូជី ពីស្ថាប័នក្នុងវិស័យនេះ ដ៏ច្រើន ដូច្នេះ នឹងដាក់តាំងបង្ហាញផលិតផល-សេវាកម្ម យ៉ាងសំបូរបែបដល់អ្នកទស្សនា នៅអគារសហសិក្សាសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
កុំភ្លេច នៅចុងសប្ដាហ៍នេះ ទាំងពីរថ្ងៃ (សៅរ៍-អាទិត្យ ទី ២-៣) តែម្ដង DIGITEKH ពិតជាឱកាសល្អសម្រាប់អ្នកគាំទ្រ អ្នកប្រើប្រាស់ សិស្ស និសិត្ស និងម្ចាស់អាជីវកម្មបានជួបជុំគ្នា ជជែកផ្លាស់ប្ដូរយោបល់ និងស្វែងយល់ពីការអភិវឌ្ឍន៍ថ្មីៗពីបច្ចេកវិទ្យា និងការសហការពីដៃគូនានា សម្រាប់ជួយដល់ការអភិវឌ្ឍន៍ អាជីវកម្មនាថ្ងៃអនាគត។
នេះជាលើកដំបូង ដែលក្រុមហ៊ុន Sabay Digital Plus បានរៀបចំកម្មវិធីរយៈពេលពីរ ថ្ងៃនៅដើមខែធ្នូ នេះ។ នេះជាឱកាសដល់អ្នកចូលចិត្ត ផ្នែកបច្ចេកវិទ្យាបានស្គាល់ បានជាវផលិតផល និងសេវាកម្មនានា ក្នុងតម្លៃពិសេស៕