(ភ្នំពេញ)៖ ធនាគារ វឌ្ឍនៈ បានប្រកាសបើកសម្ពោធឲ្យដំណើរការសាខាឫស្សីកែវរបស់ខ្លួន ដែលមានទីតាំងនៅផ្ទះលេខ ២០៧ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សាខាឫស្សីកែវ គឺជាសាខាទី៨ របស់ធនាគារ វឌ្ឍនៈ ដែលនឹងផ្តល់សេវាកម្មធនាគារប្រកបដោយ លក្ខណៈងាយស្រួលជូនអតិថិជន នៅក្នុងតំបន់អាជីវកម្មមួយដែលកំពុងមានការលូតលាស់ខ្លាំង។ ការបើកដំណើរការសាខាថ្មីនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតរបស់ធនាគារ វឌ្ឍនៈ ខណៈធនាគារកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន។
លោក ចាន់ កុក ចយ នាយកប្រតិបត្តិ/អគ្គនាយកនៃធនាគារ វឌ្ឍនៈ បានថ្លែងថា៖ «យើងខ្ញុំមានក្តីរំភើបរីករាយ និងសុទិដ្ឋិនិយមចំពោះសាខាថ្មីនេះ ដោយសារយើងមានឱកាសផ្តល់សេវាកម្មធនាគារ នៅក្នុងតំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ បុគ្គលិកដែលមានបទពិសោធន៍ និងការបណ្តុះបណ្តាលត្រឹមត្រូវ ក្រោមការដឹកនាំរបស់លោក ឡាក់ ពូន ប្រធានសាខា នឹងធានាថា សាខានឹងនាំមកនូវគុណតម្លៃបន្ថែមដល់អតិថិជនថ្មីរបស់យើងនៅក្នុងតំបន់នោះ តាមរយៈសេវាកម្មជាច្រើនរបស់យើង។ សាធារណជន និងអាជីវកម្មនានានៅតំបន់ឫស្សីកែវ មានឱកាសទទួលយកផលិតផល និងសេវាកម្មយ៉ាងសម្បូរបែបរបស់ ធនាគារយើង រួមបញ្ចូលទាំង សេវាកម្មបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក»។
ធនាគារ វឌ្ឍនៈ បង្កើតឡើងនៅក្នុងឆ្នាំ ២០០២ ធនាគារ វឌ្ឍនៈ គឺជាធនាគារក្នុងស្រុក និងមានទីស្នាក់ការកណ្តាលនៅ អគារ វឌ្ឍនៈ កាពីតាល ជាន់ទី២ ស្ថិតក្នុងរាជធានីភ្នំពេញ។ ធនាគារបានផ្តល់នូវសេវាធនាគារទូទៅ និងសេវាធនាគារពាណិជ្ជកម្ម ដោយមានសាខានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ម្ចាស់ភាគហ៊ុនរបស់ធនាគារ មានចំណេះដឹង និងបទពិសោធន៍ទូលំទូលាយពាក់ព័ន្ធអាជីវកម្មក្នុងស្រុក និងក្នុងតំបន់ ក៏ដូចជាផ្នែកធនាគារផងដែរ។ ធនាគារ វឌ្ឍនៈ មានការលូតលាស់ជាលំដាប់ និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះថា ជាធនាគារ ដែលមានសេវាកម្មអតិថិជនល្អប្រសើរ។
ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ Mr. Sio Chun Jia Head of Public Affairs Vattanac Bank,
Level 2, Vattanac Capital No. 66, Preah Monivong Blvd
Tel: +855 10 888019
Email: [email protected]៕