(ភ្នំពេញ)៖ Pætchwork/ Collection ជា Collection ការ៉ូ និងសម្ភារៈបន្ទប់ទឹក ព្រមទាំងរ៉ូប៊ីណេ ដ៏ល្បីល្បាញលើពិភពលោក របស់COTTO ដែលត្រូវបានរចនា ដោយអ្នកឌីហ្សាញ ជនជាតិអ៊ីតាលី ពេលនេះ បានចូលមកដល់ទីផ្សារកម្ពុជាហើយ បន្ទាប់ពីបានមើលឃើញពីសក្តានុពលសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកើនឡើងនៃវិស័យសំណង់។
‘Pætchwork/ Collection ជាកិច្ចសហប្រតិបត្តិការរវាងCOTTO និងអ្នកឌីហ្សាញមកពីអ៊ីតាលី លោក Piero Lissoni ។ ‘Pætchwork/ Collection ត្រូវបានបង្កើតឡើង ដោយការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ រវាងរូបរាងសាមញ្ញ រចនាបទទំនើបតែមួយគត់ និងភាពស្រស់ស្រាយ នេះគឺជាសមិទ្ធផលដ៏មោទនភាពបំផុត របស់កម្ពុជាដែលមានផលិតផលម៉ាកល្បីលំដាប់ពិភពលោក ប្រកបដោយគុណភាព សោភ័ណភាព និងមានរចនាបទដ៏ល្អឥតខ្ចោះ។
លោក Piero Lissoni ជាស្ថាបត្យករម្នាក់ ក្នុងចំណោមស្ថាបត្យករល្អបំផុត ក្នុងឧស្សាហកម្មស្ថាបត្យកម្មសកលលោក ហើយត្រូវបានគេទទួលស្គាល់នូវស្នាដៃជាច្រើនរបស់គាត់ ផ្នែកស្ថាបត្យកម្មនិងការឌីហ្សាញ គ្រឿងសង្ហារឹមម៉ាកល្បីៗជាច្រើន នៅក្នុងទ្វីបអឺរ៉ុប ដូចជា Benetton, Boffi, Cappellini, Fantini, Glas Italia, Kartell, Lema and Living Divani។ លោក Piero Lissoni បានទទួលពានរង្វាន់ ដ៏មានកិត្យានុភាពជាច្រើន និងត្រូវបានបញ្ចូលជាផ្លូវការទៅក្នុង Hall of Fame of Design ក្នុងទីក្រុងញូវយ៉ក ឆ្នាំ២០០៥ ដែលជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ក្នុងឧហ្សាហកម្មស្ថាបត្យកម្មនេះ។
ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក Anuvat Chalermchai នាយកពាណិជ្ជសញ្ញា COTTO បានថ្លែងថា «ប្រទេសកម្ពុជា គឺជាទីផ្សារដ៏សំខាន់បំផុតមួយ សម្រាប់ COTTO ។ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ក៏ដូចជាការកើនឡើងនូវគម្រោងពាណិជ្ជកម្ម ព្រមទាំងលំនៅឋានជាច្រើនផងដែរ ហើយCOTTO បានធ្វើការយ៉ាងសកម្ម ដើម្បីនាំមកនូវផលិតផល ដែលបានឌីហ្សាញយ៉ាងស្រស់ស្អាត ជាមួយនិងបច្ចេកវិទ្យាល្អបំផុតសម្រាប់ទីផ្សារកម្ពុជា»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ COTTO បានបង្ហាញខ្លួន ក្នុងនាមជាក្រុមហ៊ុនលំដាប់ពិភពលោក ខាងផលិតឥដ្ឋការ៉ូ និងសម្ភារៈបន្ទប់ទឹក។ តម្លៃស្នូលរបស់ COTTO គឺគុណភាពនិងសេវាកម្ម ដែលផលិតផលទាំងអស់ ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាឈានមុខគេ និងការស្រាវជ្រាវយ៉ាងស៊ីជម្រៅ អំពីចំណង់ចំណូលចិត្តរបស់ អតិថិជន។ COTTO តែងតែខិតខំ ស្វែងយល់ពីអតិថិជន នៅគ្រប់ប្រទេសដែលយើងផ្គត់ផ្គង់ដើម្បីកែលម្អជាប្រចាំ និងបំពេញតំរូវការដែលកំពុងតែកើនឡើង។
ក្រៅពី ‘Pætchwork/ Collection, COTTO បានបង្ហាញជូននូវ Collection ថ្មីបំផុតដូចជា ចានបង្គន់ និងឡាបូ Simply Modish Collection និង ឥដ្ឋការ៉ូព័រសឺឡែន ២០១៧ ដែលឆ្លើយតបចំពោះតម្រូវការ គម្រោងពាណិជ្ជកម្ម និងលំនៅឋាន នៅក្នុងប្រទេសកម្ពុជា។
ព័ត៌មានលម្អិត អំពី Collection ថ្មីបំផុតរបស់COTTO អាចស្វែងរកបាននៅតាមគេហទំព័រ www.cotto.com និងទំព័រហ្វេសប៊ុកwww.facebook.com/cottoofficialkh៕