(ភ្នំពេញ)៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិក្នុងពិភពលោក នឹងរៀបចំកម្មវិធីពិសេសដ៏អស្ចារ្យមួយ ដែលមានឈ្មោះថា កន្លែងចាស់ មិត្តចាស់ (Old Place Old Friend) នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅ Apros Pub (អាប្រុសផាប់) ក្នុងទីក្រុងភ្នំពេញ។

កម្មវិធីកន្លែងចាស់ មិត្តចាស់ គឺជាកម្មវិធីពិសេស ហើយប្លែក ដែលបានរៀបចំឡើង ក្នុងគោលបំណងរម្លឹកដល់អនុស្សាវរីយ៍ចាស់ៗដែលធ្លាប់មានកន្លងមក ជាមួយមិត្តភ័ក្តិដែលបានរៀននៅវិទ្យាល័យ មហាវិទ្យាល័យ មិត្តភ័ក្តិរួមការងារ ក៏ដូចជាមិត្តភ័ក្តិកាលពីកុមារភាព ។ ក្នុងឱកាសពិសេសនេះផងដែរ ប្រិយមិត្តក៏ដូចជាអតិថិជនរបស់ស្រាបៀរ Heineken អាចធ្វើការណាត់ជួបនៅ Apros Pub ក៏ដូចជាស្តាប់នូវកម្រងបទចម្រៀងមនោសញ្ចេតនារបស់តារាចម្រៀង សំឡេងស្រទន់ លោកដួង វិរៈសិដ្ឋ និងកញ្ញា វី ឌីណែត ព្រមទាំងរីករាយក្រេបនូវរសជាតិដ៏ល្បីល្បាញនៃស្រាបៀរ Heineken។

កម្មវិធីពិសេសនេះនឹងចាប់បើកពីម៉ោង ៥ ល្ងាចរហូតដល់យប់ជ្រៅ នៅ Apros Pub ទីតាំងផ្ទះលេខ ២១Eo ផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ដោយពាំនាំមកនូវបទចម្រៀងមនោសញ្ចេតនារម្លឹក ដល់អនុស្សាវរីយ៍ចាស់ៗ សម្រាប់អ្នកគាំទ្រស្រាបៀរ Heineken។ តោះយើងនាំគ្នាចែករំលែក ឬទូរស័ព្ទប្រាប់មិត្តភ័ក្តិរបស់អំពីកម្មវិធីពិសេសនេះ និងណាត់គ្នា ដើម្បីរម្លឹកដល់អនុស្សារីយ៍ចាស់ៗ ភាពសប្បាយរីករាយរបស់អ្នក។

សព្វថ្ងៃនេះ ស្រាបៀរ Heineken មានលក់នៅក្នុងបណ្តាប្រទេសជាង ១៩២ នៅជុំវិញពិភពលោក។ ស្រាបៀរ Heineken គឺជាស្រាបៀរស្រាលស្រទន់ មានគុណភាពខ្ពស់ និងមានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀរល្បីរន្ទឺនៅ ទូទាំងពិភពលោកដោយសារតែគំនិត ផ្តួចផ្តើមច្នៃប្រឌិតថ្មីរបស់ខ្លួន។

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ សូមទំនាក់ទំនងតាមរយៈលេខ ០៩៧ ៤៩០ ៩៩៩៩ និង ០៩៧ ៦០៨ ៥០៥០ ឬកាន់គេហទំព័រផ្លូវការ៖ https://www.facebook.com/heineken
Heineken – Open Your World
សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ