(ភ្នំពេញ)៖ ទីបំផុត ! បន្ទាប់ពីប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភាបានសម្រេចជ្រើសរើសបេក្ខជនចំនួន៣រូប ដើម្បីជំនួសតំណែង អនុប្រធាន-សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៣រូប ដែលបានលាលែងពីតំណែង។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋសភា នៅមុននេះ។
បេក្ខជន៣រូបនោះរួមមាន៖
១៖ លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច,
២៖ លោក ហ៊ែល សារ៉ាត់ សមាជិកមកពីគណបក្សសញ្ជាតិកម្ពុជា
និង៣៖ លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកទំនាក់ទំនងសាធារណ: នៃសាលាក្តីខ្មែរក្រហម។
បេក្ខជនទាំង៣រូប នឹងត្រូវរដ្ឋសភា ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅក្នុងកិច្ចប្រជុំពេញអង្គ នៅពេលខាងមុខនេះ ដើម្បីកាន់តំណែងជាអនុប្រធាន និងសមាជិកគ.ជ.ប ក្នុងនោះ លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះកាន់តំណែងជាអនុប្រធានគ.ជ.ប ឯលោក ហ៊ែល សារ៉ាត់ និង លោក ឌឹម សុវណ្ណារុំ ឈរឈ្មោះកាន់តំណែងជាសមាជិក៕
លោក ឌឹម សុវណ្ណារុំ
លោក នុត សុខុម
លោក ហ៊ែល សារ៉ាត់