(ភ្នំពេញ)៖ ពេលវេលានៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០១៧ នៅសល់តែថ្ងៃនេះទៀតប៉ុណ្ណោះ ការបង់ពន្ធនេះនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះហើយ ដូច្នេះបងប្អូនដែលមិនទាន់ទៅបំពេញកាតព្វកិច្ច បង់ពន្ធលើធម្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៧ ប្រញាប់រួសរាន់ទៅបង់ពន្ធឲ្យទាន់ពេលវេលា ជៀងវាងរងការផាកពិន័យទ្វេដង។
ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹង ត្រូវទទួលរងការពិន័យ។
អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចជាពិសេស នគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធ៕