Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាលើកបង្ហាញពីបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ជាតិ ជូនអង្គប្រជុំរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅទីក្រុងរ៉ូម

29-11-2017 23:38

(អ៉ីតាលី)៖ ខណៈកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកទី១០ ស្តីពីពិភពលោកគ្មានទោសប្រហារជិវិត នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយជូនអង្គប្រជុំ ពីបទប្បញ្ញត្តិច្បាប់ និងការអនុវត្តច្បាប់នៅកម្ពុជា ដើម្បីជម្រះមន្ទិលសង្ស័យជូនគណៈប្រតិភូអន្តរជាតិ។

កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកទី១០នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានា ក៏បានចូលរួមពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃប្រទេសនានាផងដែរ៕